វៀតណាម និយាយលួងចិត្ត​អាមេរិក ក្រោយ​លោក ត្រាំ ព្រមាន​ដំឡើងពន្ធ

  • 2019-07-01 01:43:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ដំឡើងពន្ធនាំចូល​លើទំនិញ​របស់​វៀតណាម ភាគី​វៀតណាម បាន​ឆ្លើយតប​វិញ​ថា ខ្លួន​ចង់​ធ្វើពាណិជ្ជកម្មសេរី និង​ពិព័រណ៍​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

រូបថត៖ Reuters
តាមរយៈ​សេចក្តីថ្លែងការណ៍​តាមអ៊ីមែលមួយ កាលពីថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ​២០១៩​កន្លងទៅ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម បានបញ្ជាក់​ថា វៀតណាម​ស្វែងរក​នូវការ​រឹតចំណង​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម និង​វិនិយោគ​បន្ថែម​ទៀត​ជាមួយ​អាមេរិក ដែល​ជំរុញ​សេរីភាព និង​យុត្តិធម៌ ផ្អែកលើ​ផលប្រយោជន៍​ទៅវិញ​ទៅមក។

លោកស្រី​បន្តថា «វៀតណាមបាន​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យប្រសើរឡើង​នូវតុល្យភាព​ពាណិជ្ជកម្ម​ទ្វេភាគី និង​ជំរុញ​ការនាំចូល​ទំនិញ​របស់អាមេរិក ដែល​ជាតម្រូវការរបស់​វៀតណាម»។

ក្នុង​សេចក្តីថ្លែងការណ៍​នោះ ក៏បាន​កត់សម្គាល់​ផងដែរពីការខិតខំរបស់​វៀតណាម ក្នុងការបង្ក្រាប​ទំនិញបរទេស​ដែលដាក់ថា «ផលិតនៅវៀតណាម» ដើម្បី​រួចផុតពីការជាប់ពន្ធ។

រយៈពេល ៥ខែ​នៃឆ្នាំ​២០១៩នេះ វៀតណាមមាន​ភាពលើស​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដល់ប្រមាណ ១៧ពាន់​លានដុល្លារ ខណៈរយៈពេល​ដូចគ្នា​ឆ្នាំមុន មាន ១២,៩ពាន់លានដុល្លារ៕

ចុចអាន​បន្ថែម៖

-លោក ​ត្រាំ ​ចង់ដំឡើង​ពន្ធ​លើ​ទំនិញ​វៀតណាម ​ក្រោយ​ប្រទេស​នេះ​កេង​ចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម

-វៀតណាម កំពុង​បារម្ភ​រឿងទំនិញ​ផលិត​នៅ​ចិន តែ​ដាក់​ថា «ផលិត​នៅ​វៀតណាម»

-វៀតណាម ជាអ្នក​ឈ្នះ​ធំបំផុត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក

ប្រភព៖ Euro News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;