ទូតអាមេរិក បង្ហោះរូប១សន្លឹកបង្ហាញពី​ព្រឹត្តិការណ៍ធំៗ​ដែល​អាមេរិក​សម្រចបាន នៅថ្ងៃបុណ្យ​ឯករាជ្យ

  • 2019-07-04 01:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃ​នេះ គឺជាថ្ងៃខួបលើកទី២៤៣ នៃថ្ងៃបុណ្យឯករាជ្យ​របស់​សហរដ្ឋអាមេរិក (៤ ​កក្កដា ១៧៧៦-​៤ ​កក្កដា ២០១៩) ពោលគឺ​ជាថ្ងៃ​ដែល​អាមេរិក បាន​ប្រកាស​ថា​ខ្លួន​មិន​ស្ថិតក្រោម​អាណានិគមអង់គ្លេស​ទៀតឡើយ។ ដើម្បី​អបអរទិវាឯករាជ្យ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បង្ហោះរូបភាព​១សន្លឹកដែល​បាន​បង្ហាញ​ព្រឹត្តិការណ៍​ធំៗ​ដែល​អាមេរិក​សម្រេចបាន​ក្នុងប្រវត្តិសាស្រ្ត​របស់​ខ្លួន និង​ពិភពលោក ព្រម​ទាំងមាន​ការ​សរសេរ​ជា​សារ​ផងដែរ​ដែល​មានខ្លឹមសារ​ដូចខាងក្រោម​នេះ៖

«អបអរទិវាឯករាជ្យ! ថ្ងៃទី ៤ កក្កដា​នេះ​គឺជាខួបលើកទី ២៤៣ នៃ​កំណើត​សហរដ្ឋអាមេរិក។ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ១៧៧៦ គឺជា​ពេលចុងក្រោយ​នៃការតស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​ឯករាជ្យ និងសិទ្ធិ​គ្រប់គ្រង​តាម​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិគ្រប់គ្រង​ខ្លួនឯង​របស់​ប្រទេស​អាមេរិក។ ថ្ងៃ​នេះ សហរដ្ឋអាមេរិក​គាំទ្រ​ប្រជាជន​​នៅជុំវិញ​ពិភពលោក ដែល​ធ្វើការ​តស៊ូ​ដើម្បីសេរីភាព​ដូចគ្នា​នេះ»៕

រូបថត៖ Reuters

អត្ថបទ៖ សំភី

អត្ថបទថ្មី
;