សម្តេច​ ហ៊ុន សែន៖ កម្ពុជា​ពីមុន​អន់ថយ​បំផុត ឥឡូវ​ក្លាយជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ចខ្ពស់

  • 2019-07-04 09:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​ដែល​ពីមុន​ជា​ប្រទេស​អន់ថយ​បំផុត​ខាងផ្នែក​សេដ្ឋកិច្ច គ្រប​ដណ្តប់​ដោយ​ភាពក្រីក្រ និង​មាន​កង្វះខាត​ស្បៀង​អាហារ​យ៉ាង​ធ្ងន់ធ្ងរ ឥឡូវ​បាន​ក្លាយជា​ប្រទេស​មួយ​នាំស្រូវ​អង្ករ​ចេញ ធានា​បាននូវ​សន្តិសុខស្បៀង ហើយស្ថិតក្នុង​ចំណោម​ប្រទេសដែល​មានកំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​លឿនជាងគេ​ក្នុង​ពិភពលោក ដោយ​សម្រេច​បាន​វឌ្ឍនភាព​ដ៏ល្អប្រសើរ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
ការថ្លែងនេះ​ក្នុងពេល​ដែលសម្តេច​ចូលរួម​ក្នុងកិច្ចប្រជុំ​ជា​ទៀងទាត់​លើកទី៤១ នៃក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​មន្ទីរអង្គការ​សហប្រជាជាតិ​នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩។

សម្តេច ហ៊ុន សែន បន្ថែមថា ​កម្ពុជា​បាន​ឆ្លងកាត់​យ៉ាង​ជោគជ័យ ពី​ប្រទេស​ដែលមាន​ចំណូល​ទាប ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិតទាប ព្រមទាំង​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ​២០៣០ និងជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;