ជ័យជម្នះ​របស់​ចាន់ រតនា ជាប់​ជា Top 5 K.O ប្រចាំ​ប្រភេទ​គីឡូ Flyweight នៅ ONE (វីដេអូ)

  • 2019-07-05 05:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ONE Championship បាន​បញ្ចេញ​វីដេអូ​មួយ បង្ហាញ​ពី​ការប្រកួត​ដែល​វាយ​ឲ្យ​សន្លប់ (K.O) ល្អបំផុត​ទាំង ៥ប្រកួត​ ប្រចាំ​ប្រភេទ​ទម្ងន់ Flyweight (៦១,២គីឡូក្រាម)។

ក្នុងចំណោម ៥ប្រកួត​នោះ ក៏មាន​ការប្រកួត​របស់​ចាន់ រតនា​ និង​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ផងដែរ។ នៅ​ក្នុង​ការប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សាការតា កាលពីថ្ងៃទី៣ ខែឧសភា​កន្លងទៅ​នោះ រតនា បាន​វាយ​កីឡាករ​ម្ចាស់ផ្ទះ ឲ្យ​សន្លប់​នៅ​ក្នុង​ទឹកទី២។

រតនា វាយ​មុខ​កីឡាករ Rudy Agustian (រូបភាព៖ ONE Championship)
ក្នុងវីដេអូខាងក្រោម នឹង​បង្ហាញ​ពី​ការប្រកួត​ពីទី៥ ដល់​ទី១ ដែល​មាន​ដូចខាងក្រោម៖

៥. Ye Thway Ne vs Saw Thar Nge (ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧)

៤. Akihiro Fujisawa vs Rockie Bactol (ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨)

៣. Danny Kingad vs Muhamad Haidar (ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦)

២. ចាន់ រតនា vs Rudy Agustian (ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩)

១. Gurdarshan Mangat vs Toni Tauru (ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩)

ទស្សនា​វីដេអូខាងក្រោមនេះ៖

អត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;