វីដេអូ​បង្ហាញ​ពីការ​ធ្លាក់ភ្លៀង បង្ក​ជា​ទឹក​ជំនន់​នៅ​ជប៉ុន ធ្វើឱ្យ​មនុស្ស ១លាន​នាក់​ត្រូវ​ជម្លៀស​ចេញ

  • 2019-07-05 06:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ជាង ១លាននាក់​នៅកោះ Kyushu ភាគ​នីរតី​ប្រទេស​ជប៉ុន ត្រូវ​បាន​បញ្ជា​ឱ្យជម្លៀស​ចេញ​ខណៈ​មាន​ភ្លៀងធ្លាក់ខ្លាំង បង្កជា​ទឹកជំនន់ និង​ការ​បាក់ដី។

គិតត្រឹមថ្ងៃទី​៤កក្កដា មនុស្ស១នាក់បាន​ស្លាប់ និង​៤នាក់រងរបួស​ស្រាល ក្នុង​ខេត្ត​ Kagoshima ក្នុងពេល​ភ្លៀងធ្លាក់ខ្លាំង​បាន​កើតឡើងនៅ​តំបន់នេះ។

នាយករដ្ឋមន្រ្តី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​និយាយ​ថា ប្រជាជន​គួរតែ​រិះរក​គ្រប់មធ្យោបាយ​ដើម្បី​ការពារជីវិត​ខ្លួន ក្នុងនោះគឺការ​ជម្លៀស​ចេញពី​តំបន់​រងគ្រោះ​ឱ្យបាន​ឆាប់ ហើយ​លោក​ក៏បាន​ចេញបញ្ជា​ឱ្យយោធា​រៀបចំប្រតិបត្តិការ​សង្គ្រោះ​ផងដែរ៕

សូម​ទស្សនាវីដេអូ​ខាងក្រោមនេះ៖

ប្រភព៖ CGTN ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;