លោក ត្រាំ៖ ជាង ៦៥ឆ្នាំ គ្មានកងទ័ពអាកាសបរទេសណាមួយ សម្លាប់ទាហានអាមេរិកម្នាក់ឡើយ
- 2019-07-05 07:37:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ត្រាំ៖ ជាង ៦៥ឆ្នាំ គ្មានកងទ័ពអាកាសបរទេសណាមួយ សម្លាប់ទាហានអាមេរិកម្នាក់ឡើយ
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ជាង ៦៥ឆ្នាំមកនេះ គ្មានកងទ័ពអាកាសរបស់សត្រូវណាមួយ ដែលបានសម្លាប់ទាហានអាមេរិកម្នាក់ឡើយ ពីព្រោះមេឃគឺជាកម្មសិទ្ធិរបស់អាមេរិក។ លោកថ្លែងដូច្នេះក្នុងពិធីបុណ្យឯករាជ្យរបស់អាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩។
លោកបន្តថា៖ «បច្ចុប្បន្ននេះ ជាតិរបស់យើង គឺកាន់តែខ្លាំងជាងពេលមុនទៅទៀត។ យើងជាប្រជាជនតែមួយ ដេញចាប់ក្តីស្រមៃ និងមានជោគវាសនារួមគ្នា»។
ក្នុងការថ្លែងសុន្ទរកថាជិត ១ម៉ោងនោះ លោក ដូណាល់ ត្រាំ ក៏បានអួតអាងពីយន្តហោះចម្បាំងប្រភេទថ្មី F-22 Raptor និងយន្តហោះទម្លាក់គ្រាប់បែក B-2ផងដែរ។
មុនឡើងថ្លែងក្នុងពិធីនេះ លោកប្រធានាធិបតីបានបង្ហោះលើទ្វីតធើរបស់លោកថា «ប្រជាជនកំពុងមកពីឆ្ងាយដើម្បីចូលរួមជាមួយយើងនៅថ្ងៃនេះ (៤កក្កដា) ដែលបង្ហាញថានេះជាការប្រារព្ធពិធីដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសរបស់យើង»៕