កិច្ច​ព្រមព្រៀង​រវាង វៀតណាម-EU កំពុង​គំរាម​ដល់​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​ថៃ

  • 2019-07-08 02:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ចុះ​ហត្ថលេខា​រវាង​វៀតណាម និង​សហភាព​អឺរ៉ុប កាលពី​ពេលថ្មីៗ​នេះ បាន​នឹង​កំពុង​គំរាម​ដល់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​ប្រទេស​ថៃ។ ប្រទេសថៃ គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីណាមួយជាមួយសហភាព​អឺរ៉ុបឡើយ ដូច្នេះរាល់ទំនិញ​នាំចេញ​របស់​ថៃ គឺ​ជាប្រធាន​បទ​ក្នុងការយក​ពន្ធ​របស់​សហភាព​អឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់ The Thaiger កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៩។

វៀតណាម និង​សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅក្រុងហាណូយ (រូបថត៖ VNA)

អ្នកនាំពាក្យ​មួយរូបនៃ​ការិយាល័យ​យុទ្ធសាស្រ្ត និងគោលនយោបាយ​ពាណិជ្ជកម្ម​របស់ថៃ បាន​និយាយថា កិច្ចព្រមព្រៀង​រវាងវៀតណាម និង EU គឺ​ជាកិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ និង​មហិច្ឆតាបំផុត ដែល​ EU បាន​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍មួយ។ អ្វីដែលសំខាន់​ក្នុងកិច្ចព្រមព្រៀង​នេះ គឺការ​កាត់បន្ថយពន្ធលើទំនិញ​នាំចូលរវាងភាគីទាំង២។

ចុចអាន​បន្ថែមវៀតណាម រួចពន្ធ​ស្ទើរតែ ១០០% ក្នុងការ​នាំទំនិញ​ទៅអឺរ៉ុប ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាផ្លូវការ

សារព័ត៌មាន​ដដែល​នេះ​បន្តថា ផលិតផល​របស់ថៃ​ដែល​នាំចូលក្នុង​សហភាព​អឺរ៉ុប មាន​ដូចជា រថយន្ត កុំព្យូទ័រ គ្រឿងអេឡិចត្រូនិច កំពុងស្ថិត​ក្រោម​ការគំរាមពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​រវាង វៀតណាម និង​សហភាពអឺរ៉ុប។ ការិយាល័យយុទ្ធសាស្រ្ត និង​គោលនយោបាយពាណិជ្ជកម្ម​ថៃ ជឿជាក់ថា ក្រុមហ៊ុនផលិតរថយន្ត​អឺរ៉ុបជាច្រើន នឹង​ទំនង​ជា​រើរោងចក្រ​របស់ខ្លួន​ចេញពី​ប្រទេស​ថៃ ទៅ​វៀតណាម ដើម្បីបញ្ចៀសការបង់ពន្ធ។

ការិយាល័យ​នេះ បាន​ផ្តល់​អនុសាសន៍​ថា ឧស្សាហកម្មរបស់​ប្រទេសថៃ ត្រូវតែ​ធ្វើឱ្យប្រសើរឡើង​នូវប្រសិទ្ធភាព និង​ល្បឿនផលិតកម្ម​នៃ​ការផលិតរថយន្តជំនាន់ថ្មី៕

ប្រភព៖ The Thaiger ប្រែ​សម្រួល៖ សំភី

;