យន្តហោះ​ប៊ូអ៊ីង 737 ​ត្រូវ​ចុះចត​បន្ទាន់​ ក្រោយ​ជួប​បញ្ហា​លើ​អាកាស

  • 2019-07-09 01:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ Boeing 737 ជើងហោះហើរ UT 705 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Utair បាន​បង្ខំ​ចិត្ត​ចុះចត​​បន្ទាន់​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Vnukovo ប្រទេស​រុស្ស៊ី អំឡុង​ពេល​ធ្វើដំណើរ​ពីទីក្រុងមូស្គូ ទៅកាន់​​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩។ នេះ​បើយោង​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Nova TV។

ក្រោយ​ហោះ​ចេញ​ពី​​ទីក្រុង​មូស្គូ យន្តហោះ​នេះ បានជួប​បញ្ហា​ម៉ាស៊ីន​ត្រជាក់។ ដោយសារ​ហេតុផល​បច្ចេកទេស​នេះហើយ ទើប​ក្រុម​អ្នក​បើក​យន្តហោះ បាន​សម្រេច​ចិត្ត​ហោះ​ត្រឡប់​ក្រោយ ដើម្បីចុះចត​បន្ទាន់​នៅ​ព្រលាន​ Vnukovo វិញ។

ប្រភព​ដដែល បានបញ្ជាក់ថា មិន​មាន​អ្នក​ដំណើរ​ណា​ម្នាក់​ រង​របួស​នោះទេ៕

ប្រែសម្រួល៖ ឈិន មិថុនា

អត្ថបទថ្មី
;