អាមេរិក ព្រមលក់​រថក្រោះ​និង​មីស៊ីលតម្លៃ​ជាង ២ពាន់​លាន​ដុល្លារ ឱ្យ​តៃវ៉ាន់​ហើយ

  • 2019-07-09 02:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការបរទេស​អាមេរិក បាន​យល់ព្រម​បើក​លទ្ធភាព​លក់​រថក្រោះ M1A2T Abrams មីស៊ីល Stinger និង​ឧបករណ៍​យោធា​ផ្សេងទៀត ដែល​មាន​តម្លៃ​សរុប​ប្រមាណ ២,២ពាន់​លាន​ដុល្លារ ឱ្យតៃវ៉ាន់​ហើយ ដោយ​នៅ​រង់ចាំ​ការ​អនុម័ត​ពី​សភា។ នេះ​បើ​តាមការ​ប្រកាស​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក កាលពី​ថ្ងៃទី៨ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ Reuters
សូម​រំលឹក​ថា កាលពីខែ​មិថុនា​កន្លងទៅ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​បញ្ជាក់​ថា ខ្លួន​បាន​ស្នើសុំ​ទិញ​ពី​អាមេរិក នូវ​រថក្រោះ M1A2 Abrams ចំនួន ១០៨​គ្រឿង, មីស៊ីល​ប្រឆាំង​រថក្រោះ TOW ចំនួន ១២៤០គ្រាប់, មីស៊ីល​ប្រឆាំង​រថក្រោះ Javelin ចំនួន ៤០៩​គ្រាប់ និង​ខែល​មីស៊ីល Stinger Man-portable ចំនួន ២៥០​គ្រាប់​ផងដែរ។ ប៉ុន្តែ​ការ​ស្នើសុំទិញ​នេះ ត្រូវ​បាន​ក្រសួង​ការបរទេស​ចិន ព្រមាន​ថា នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់​ទំនង​រវាងចិន និង​អាមេរិក បើ​ក្រុង​វ៉ាស៊ីងតោន ព្រម​លក់​អាវុធ​ទាំងនេះ ឱ្យ​តៃវ៉ាន់។

យ៉ាងណា​ក៏ដោយ ក្រសួង​ការពារជាតិ​អាមេរិក បាន​អះអាង​ថា ការ​យល់ព្រម​លក់​អាវុធ​ឱ្យ​តៃវ៉ាន់ នឹង​មិនធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​តុល្យភាព​យោធា​នៅក្នុង​តំបន់​ឡើយ៕

ចុចអាន​បន្ថែមតៃវ៉ាន់​ស្នើសុំទិញ​រថក្រោះ​ជាង ១០០​គ្រឿង និង​មីស៊ីល​ជិត ២ពាន់​គ្រាប់ ពី​អាមេរិក

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;