៣គូគួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​ចំណោម ១៥គូ នៅ ONE Championship ថ្ងៃសុក្រ​សប្ដាហ៍​នេះ

  • 2019-07-09 08:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ ONE: MASTERS OF DESTINY នៅ​ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ ខែកក្កដាខាងមុខនេះ នឹង​មានការប្រកួត ដល់ទៅ ១៥គូ ក្នុង​នោះ​ក៏មាន​គូប្រកួត​ World Grand Prix ឆ្ពោះ​ទៅ​ដណ្ដើមប្រាក់ ១លាន​ដុល្លារ​ផងដែរ។

[ខ្លីៗ] សូមលើកយកគូប្រកួត គួរ​ឲ្យ​ចាប់​អារម្មណ៍ ចំនួន ៣គូ មក​បង្ហាញ​ដូចខាងក្រោម៖

  • Giorgio Petrosyan vs Petchmorakot Petchyindee Academy

គូឯក (main event) ប្រចាំ​ព្រឹត្តិការណ៍ គឺជា​ការប្រកួត Kickboxing រវាង​កីឡាករ​អ៊ីតាលី Giorgio Petrosyan និងកីឡាករ​ថៃ Petchmorakot វគ្គ ៨នាក់​ចុងក្រោយ នៃ Featherweight Kickboxing World Grand Prix ដែល​មាន​ទឹកប្រាក់ ១លាន​ដុល្លារ។

តាមពិតទៅ កីឡាករទាំង២ បានជួបគ្នាម្ដង​រួចមកហើយ កាលពីថ្ងៃ​ទី១៧ ខែឧសភាកន្លងទៅ ដោយ​ចៅក្រម​បាន​ដាក់ពិន្ទុ​ឲ្យ Petchmorakot ឈ្នះ​មិន​ឯកច្ឆ័ន (២-១) ប៉ុន្តែ​ក្រោយ​មក​ ពោលគឺថ្ងៃទី២៣ ខែឧសភា លោក Chatri Sityodtong ប្រធាន និងជា​នាយកប្រតិបត្តិ ONE Championship បាន​ប្រកាស​ថា លទ្ធផល​នៃការប្រកួត​នោះ ត្រូវ​ចាត់ទុក​ជា​មោឃៈ និង​ឲ្យ​កីឡាករ​ទាំង២ ប្រកួត​គ្នា​ជាថ្មី។

អ្នកឈ្នះ​ក្នុង​ការប្រកួត​នេះ នឹងឡើង​ទៅ​វគ្គ ៤នាក់​ចុងក្រោយ ទល់​នឹង​កីឡាករថៃ Jo Nattawut។

កីឡាករទាំង២ ជួបគ្នា​កាលពីថ្ងៃទី១៧ ខែឧសភា (រូបភាព៖ ONE Championship)
  • Angela Lee vs Michelle Nicolini

កីឡាការិនី Angela Lee របស់​សិង្ហបុរី ដែលជា​ម្ចាស់ខ្សែក្រវាត់លើ​ប្រភេទទម្ងន់​ Atomweight (៥២,២គីឡូក្រាម) នឹង​ប្រកួត​ទល់​នឹង​កីឡា​ការិនីប្រេស៊ីល Michelle Nicolini លើ​ប្រភេទ​ទម្ងន់ Strawweight (៥៦,៧គីឡូក្រាម)។ ការប្រកួតនេះ អាច​ជា​ដំណើរ​ឆ្ពោះ​ទៅកាន់​ការ​កាន់កាប់​ខ្សែក្រវាត់​ ២ប្រភេទទម្ងន់​ផ្សេងគ្នា របស់ Angela Lee ព្រោះ​កន្លងមកនាងក៏ធ្លាប់​ប្រកួតដណ្ដើម​ខ្សែក្រវាត់ ប្រភេទ​ទម្ងន់ Strawweight ទល់នឹង​ម្ចាស់​ខ្សែក្រវាត់ Xiong Jing Nan ផងដែរ ប៉ុន្តែ​មិន​ទទួល​ជ័យជម្នះនោះទេ។

ប្រសិន​បើ​ Angela Lee អាច​ប្រកួត​ឈ្នះ​កីឡា​ការិនី​ប្រេស៊ីល ពេលនេះ​បាន នោះនាង ទំនង​ជា​អាច​មាន​ឱកាស​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពី Xiong Jing Nan ជាថ្មី​ម្ដងទៀត។ សូមបញ្ជាក់ផងដែរថា Angela Lee ធ្លាប់ប្រកួត​ MMA ១០ដង ឈ្នះ៩ដង និងចាញ់តែម្ដងប៉ុណ្ណោះ (នៅ ONE ទាំង១០ដង)​​ ចំណែក Michelle ធ្លាប់ប្រកួត MMA ៧ដង ឈ្នះ ៥ដង ចាញ់ ២ដង ក្នុងនោះ មាន ៤ដង​នៅ ONE (ឈ្នះ ៣ ចាញ់១)។

Angela Lee (ស្ដាំ) ពេលប្រកួតទល់នឹង Xiong Jing Nan (រូបភាព៖ ONE Championship)
  • Abro Fernandes vs Gurdarshan Mangat

ប្រិយមិត្ត​ប្រហែលជា​ស្គាល់ Abro ដោយសារ​តែ​កីឡាករ​សញ្ជាតិទីម័រ-ឥណ្ឌូណេស៊ី រូបនេះ ធ្លាប់ប្រកួត​ចាញ់​កីឡាករ​ ចាន់ រតនា កាលពីចុង​ឆ្នាំ២០១៨។ កីឡាករ​រូបនេះ ធ្លាប់ប្រកួត ៨ដង ចាញ់តែម្ដង​ប៉ុណ្ណោះ គឺ​ចាញ់ ចាន់ រតនា នៅ ONE Championship។ ចាប់តាំងពី​នោះមក Abro មិនទាន់​បានប្រកួត​ទៀតនោះទេ ពោលគឺនេះជាការ​វិល​មក​កាន់​សង្វៀន​ជាថ្មី។

ចំណែក Gurdarshan ជា​កីឡាករ​ឥណ្ឌា ដែលធ្លាប់ប្រកួតដល់ទៅ ១៦ដង និងចាញ់​តែ ២ដង​ប៉ុណ្ណោះ។ Gurdarshan ធ្លាប់ប្រកួត​នៅ ONE បានម្ដងដូច Abro ដែរ ដោយ​ឈ្នះ​កីឡាករ Toni Tauru កាលពីខែមីនា​ ឆ្នាំ២០១៩។

Abro Fernandes ពេលប្រកួតកន្លងមក ទល់នឹងចាន់ រតនា (ONE Championship)

គូប្រកួតទាំងអស់ មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

;