តុលាការចេញដីកាកោះហៅមេធាវីសម្តេច ស ខេង ចំនួន៣នាក់ ឱ្យចូលបំភ្លឺ
- 2019-07-10 01:39:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការចេញដីកាកោះហៅមេធាវីសម្តេច ស ខេង ចំនួន៣នាក់ ឱ្យចូលបំភ្លឺ
ចន្លោះមិនឃើញ
តុលាការចេញដីកាកោះហៅមេធាវីចំនួន៣នាក់ (មេធាវី ពេជ្រ សូរិយា, ចៅ ប៊ុនហួន, ហាក់ សៀកលី) តំណាងដោយអាណត្តិរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលបំភ្លឺនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ ពាក់ព័ន្ធករណីប្តឹងលោក សម រង្ស៊ី អំពីមរណភាពលោកហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ។
ចំណែកលោក សម រង្ស៊ី ត្រូវបានតុលាការកោះឲ្យចូលបំភ្លឺនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។ នេះបើយោងតាមដីកាកោះចេញដោយលោក សេង គឹមឡាក់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។
សម្ដេច ស ខេង បានដាក់ពាក្យបណ្ដឹងចូលទៅតុលាការប្ដឹងទណ្ឌិត សម រង្ស៊ី ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ការដាក់ពាក្យបណ្ដឹងនេះបានធ្វើឡើងកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ តាមរយៈលោកហាក់ សៀកលី ជាមេធាវីតំណាងដោយអាណត្តិរបស់សម្ដេចក្រឡាហោម៕
ចុចអានបន្ថែម៖ សម្តេច ស ខេង សម្រេចដាក់ពាក្យបណ្តឹងជាលើកដំបូង ក្នុងឆាកជីវិត