កម្ពុជា-អាមេរិក ចុះ MoU ដើម្បី​ពង្រឹង​ការពារ​សន្តិសុខ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ

  • 2019-07-10 02:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ បាន​ចុះអនុស្សារណៈ​នៃការ​យោគយល់គ្នា​មួយ​ជាមួយលោក Timithy Pittman ប្រធាន​សន្តិសុខ​ប្រចាំ​របស់​ស្ថានទូត​អាមេរិកប្រចាំ​នៅកម្ពុជា កាលពីថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០១៩ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ នេះបើតាម​ការចុះផ្សាយ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ។

MoU នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចការពារ​សន្តិសុខ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ។

លោក នេត សាវឿន បានមាន​ប្រសាសន៍​រម្លឹក​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​នគរបាលជាតិ​កម្ពុជា និង​ស្ថានបេសកកម្ម​ការទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ទាំងមុន​ និងក្រោយ​ការ​ចុះអនុស្សារណៈ​កន្លងមក ។

ជាមួយ​គ្នានេះ លោក​នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត ក៏បាន​ជំរុញ​ឱ្យមាន​កិច្ច​សហប្រតិបត្តិការល្អ​រវាងគ្នា​នេះ​ជា​បន្តថែម​ទៀត ជាពិសេស​ការផ្តល់​ព័ត៌មាន​រវាង​គ្នា​តាមរយៈ Hotline ពាក់ព័ន្ធ​រាល់ចំណុច​សង្ស័យ​នានា ឬព័ត៌មាន​ផ្សេងៗ​ដែលបម្រើ​ផលប្រយោជន៍​នៃកិច្ចការពារ​សន្តិសុខ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

;