លោក​ សៅ សុខា៖ មន្ត្រី​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នឹង​ទទួល​ទោស ហើយ​ឡាន​ដឹកឈើ​នឹងត្រូវ​កម្ទេច​ចោល

  • 2019-07-11 02:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 60

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន រួមទាំង​អ្នកផ្សំ​គំនិត​ទាំងអស់ បើសិន​ជារកឃើញ​ថា មានការ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ។ ហើយ​គណៈកម្មការ​កំពុងតែ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ឯកសារ​របស់​ក្រុមហ៊ុន​ដែលទទួលបាន​ដី​សម្បទាន​កសិកម្ម​ពី​រាជរដ្ឋាភិបាល។

ការប្រកាស​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ បានធ្វើឡើង​បន្ទាប់ពី​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស និងជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានដឹកនាំ​កម្លាំង​បើកប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​ខេត្ត​មណ្ឌលគីរី កាលពី​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ​២០១៩។ ក្នុងការ​បង្ក្រាប​នេះ បានចាប់ខ្លួន​លោក​ឧកញ៉ា សឹង្ហ សំអុល នាយក​ក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ រួមទាំងបក្ខពួក និងបាន​រកឃើញ​រថយន្ត​ដឹកឈើជាង ៤០​គ្រឿង លាក់ទុក​នៅក្នុង​ព្រៃ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងប្រាប់ [ខ្លីៗ] កាលពី​ព្រលប់​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ​២០១៩ថា កិច្ចការងារ​របស់​គណៈកម្មការ​គឺត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​ពីរាជរដ្ឋាភិបាល​ដី​សម្បទាន​កសិកម្ម។ ហើយ​ទាក់ទង​មធ្យោបាយ​ដែល​លាក់ទុក​ក្នុងព្រៃ យកមក​អត់បាន គឺ កម្ទេច​ចោល​តែម្តង​នៅនឹង​កន្លែង។

លោកបាន​សង្កត់ធ្ងន់​ថា៖ «ចំពោះ​អ្នកដែល​មានការ​ពាក់ព័ន្ធ​បទល្មើស​បាន​ឃាត់ខ្លួន​ខ្លះ ហើយនឹង​អនុវត្ត​ច្បាប់។ រីឯ​អ្នកដែលនៅ​សេសសល់​ម្ចាស់​មធ្យោបាយ ឈ្មួញឲ្យលុយ​នៅពីក្រោយ​ទាំងខ្មែរ ទាំង​បរទេស ជាមួយ​អ្នកផ្សំគំនិត​ទាំងអស់ ទាំង​មន្ត្រី​កំពុងតែ​បាននឹង​បន្តធ្វើ​បណ្តើរៗ រហូត​ផ្ទៀងផ្ទាត់​ដល់អស់​ឯកសារ ស៊ីញ៉េចុះ ស៊ីញ៉េឡើង ដឹកជញ្ជូន គគ្រឹក​គគ្រេង​បំផ្លិចបំផ្លាញ​ទាំងអស់ បើរក​ឃើញ​ថា មានបទ​ល្មើស​មន្ត្រី​ទាំងនោះ​ ក៏ត្រូវ​ទទួលទោស​តាមផ្លូវច្បាប់​ដែរ គណៈកម្មការ​នឹងប្តឹង​តាមផ្លូវច្បាប់​ទាំងអស់។ មធ្យោបាយ​យកមក​មិនបាន គឺ​បំផ្លាញ​ចោល និងប្រើ​ឧបករណ៍​ដើម្បីកាត់​កម្ទេច​ចោល​ទាំងអស់ គឺខ្ញុំត្រៀម​ម៉្សៅ TNT កម្ទេចចោល​ទាំងអស់ អត់មាន​និយាយ​ច្រើនទេ ចង់តវ៉ា​ស្អីណា ខ្ញុំមិនដឹងទេ ព្រោះខ្ញុំ​ការពារព្រៃឈើ ព្រោះអស់​ព្រៃឈើងាប់​ទាំងអស់គ្នា​ហើយ»។

ទាក់ទងការ​ចាប់ខ្លួនឧកញ៉ា សឹង្ហ សំអុល និងបក្ខពួក (សរុប៤នាក់) ត្រូវបាន​នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់​ថា ដោយសារតែ​បទល្មើស​វាកើតឡើង​នៅក្នុង​ខេត្តមណ្ឌលគីរី ហើយជា​សមត្ថកិច្ចនៅ​ចំពោះមុខ គឺចាត់ការ​នៅខេត្ត​មណ្ឌលគីរី។ ប៉ុន្តែលោក​គិតថា តុលាការ​ខេត្តមណ្ឌលគីរី គាត់ប្រហែល​ជាពិបាកក្នុង​ការចាត់ការ លោកក៏បាន​ទាក់ទង​ជាមួយ​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បីផ្ទេរសមត្ថកិច្ច​តុលាការ។ ចំពោះ​ការ​បញ្ជូន​មនុស្ស​ទាំងបួន​នាក់​នេះ មក​ភ្នំពេញ គឺនៅមិន​ទាន់ដឹងទេ រង់ចាំមើល​តុលាការ​មណ្ឌលគីរី ចាត់ការ​យ៉ាងម៉េច បើចាត់​ការរលូន គឺមិនចាំ​បាច់បញ្ជូនមក​ភ្នំពេញ តែបើសិន​ជា​មានបញ្ហា គឺសុំផ្ទេរ​សមត្ថកិច្ច​តុលាការ​ហើយ។

ជាមួយគ្នា​នេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏បាន​សំណូមពរ​ដល់ប្រជាពលរដ្ឋ​ដែលប្រកបមុខរបរ​រកស៊ីដឹក​ជញ្ជូនឈើ គឺ​បញ្ឈប់​ទៅ៕

អត្ថបទ៖ សោភា

;