សត្វ​ជ្រូក​ងាប់​ដោយ​ជំងឺ​ប៉េស្ត​ជិត ៣ពាន់​ក្បាល នៅក្នុង​ខេត្ត​ចំនួន​៥

  • 2019-07-15 01:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឱ្យដឹងថា គិតត្រឹម​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៩ សត្វជ្រូក​ងាប់​ដោយជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក​មាន​ចំនួន​ជិត ៣ពាន់​ក្បាល ​នៅក្នុង​ខេត្តចំនួន​៥ គឺ​ខេត្តត្បូងឃ្មុំ ខេត្ត​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កណ្តាល និង​ខេត្ត​រតនគីរី ។ ក្នុងនោះ៖

១. ខេត្តត្បូងឃ្មុំ ៩៤ ក្បាល។

២. ខេត្តស្វាយរៀង ៩០ក្បាល។

៣. ខេត្តតាកែវ ៤៣ ក្បាល។

៤. ខេត្តកណ្តាល ៦៧១ក្បាល

៥. ខេត្ត​រតនគីរី ១៩៧៩​ក្បាល (បច្ចុប្បន​ស្ងប់ស្ងាត់​ជំងឺ​ហើយ)។

សរុប​សត្វជ្រូកងាប់​ដោយជងឺ ២៨៧៧​ក្បាល។

លោក វេង សាខុន បាន​បន្ត​ថា ចំនួន​សត្វជ្រូក​ដែលត្រូវបាន​បំផ្លាញ​ចោលមាន​ចំនួន ៧៩៨​ក្បាល ក្នុងខេត្ត៤ គឺខេត្ត​រតនគីរី ចំនួន ៦០០​ក្បាល, ខេត្តត្បូងឃ្មុំ ចំនួន៦៤​ក្បាល , ខេត្តស្វាយរៀង ចំនួន ២៣ក្បាល និង​ខេត្តតាកែវ ចំនួន ១១១​ក្បាល។

នៅថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ២០១៩ ចំនួនជ្រូកងាប់​នៅស្រុក​អូរាំងឪ ខេត្តត្បូងឃ្មុំ ចំនួន​០២ក្បាល, ស្រុក​អង្គរបូរី ខេត្តតាកែវ គ្មានងាប់ , ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង គ្មានងាប់ និង​នៅស្រុក​ស្អាង ខេត្ត​កណ្តាល ងាប់​៨៦ក្បាល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;