វៀតណាម​ចង់បង្កើត​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន ជំនួស Facebook

  • 2019-07-16 07:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​វៀតណាម លោក Nguyen Manh Hung បាន​បង្ហាញពី​បំណង​ចង់បង្កើត​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​នៅក្នុង​ប្រទេស ជំនួស​ឱ្យការ​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ Vietnam Express News នៅថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ VNEXPRESS
ថ្លែង​ក្នុងកិច្ចប្រជុំ​ជាមួយសហគមន៍​ពាណិជ្ជកម្ម​បច្ចេកវិទ្យា​ព័ត៌មាន នៅក្រុង​ហូជីមិញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៩ លោក​ Nguyen Manh Hung បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «**ហេតុ​អ្វីមិន​គិតអំពី​ការបង្កើត​បណ្តាញ​សង្គមថ្មី​មួយ ជំនួស​ឱ្យ Facebook ពីព្រោះ​ទស្សនវិជ្ជា​របស់ Facebook លែង​ពាក់ព័ន្ធនឹង​ពិភពលោក​ទៀតហើយ។ វាជាពេល​ត្រូវការ​បណ្តាញ​សង្គម​មួយ ជាទី​ដែល​គុណតម្លៃ​ត្រូវបាន​បង្កើត​ឡើង​ដោយ​សហគមន៍​នេះ ត្រូវបាន​ចែក​រំលែក មិន​មែន​សម្រាប់​មនុស្សតែម្នាក់​ទេ**»។

លោក​បន្ត​ថា បដិវត្តន៍​ឌីជីថល​បាន​ផ្តល់នូវ​ឱកាស​ដ៏អស្ចារ្យ​សម្រាប់​អាជីវកម្ម។ វៀតណាម​ចង់​ផ្លាស់ប្តូរ​ចំណាត់ថ្នាក់ខ្លួន​ក្នុង​ពិភពលោក ពោលគឺ​វៀតណាម​ត្រូវតែ​ទៅលឿន និង​ឈានមុខ​លើការ​ប្រកួតប្រជែង។ លោក​ថា វប្បធម៌​វៀតណាម គឺងាយនឹង​សម្រប​តាម រៀន បង្កើត និង​ឆ្លើយតប​ទៅនឹង​អ្វីៗ​ដែលថ្មី ដូច្នេះ​ខ្លួនក៏នឹង​ឈានមុខគេ​ក្នុងដំណើការ​បដិវត្តន៍​ឌីជីថល​នេះ។

សូម​ជម្រាប​ថា កាលពី​ពេលថ្មីៗនេះ ក្រសួង​ព័ត៌មាន​វៀតណាម ក៏បាន​បញ្ចេញ​ផែនការ​ដាក់​គោលដៅ​ឱ្យវៀតណាម​ក្លាយ​ជា​ប្រទេស​ឈានមុខគេ​លើ​សេដ្ឋកិច្ច និង​ឌីជីថល​ ក្នុង​តំបន់​អាស៊ាន​ នៅត្រឹមឆ្នាំ​២០៣០ ហើយបាន​អនុញ្ញាត​ឱ្យមានការ​ធ្វើតេស្ត​សាកល្បង​រាល់​បច្ចេកវិទ្យាថ្មីៗ​នៅក្នុង​សេដ្ឋកិច្ចឌីជីថល​នេះ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;