មក​ដឹង​តម្លៃ Scoopy-i ស៊េរី​ឆ្នាំ ២០១៩ នៅ​សល់​ប៉ុន្មាន​ពេលនេះ

  • 2019-07-19 02:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Scoopy-i ស៊េរី​ឆ្នាំ ២០១៩ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ​ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែ ឧសភា ឆ្នាំ ២០១៨។ ចំណុច​ពិសេស​លើ​ Scoopy-i ជំនាន់​មុន នៅ​តែ​មាន​លើ​ស៊េរី​ថ្មី​នេះ​ មាន​ដូច​ជា​កុងទ័រ​ឌីជីថល, រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ហ្វ្រាំង​ Combi Brake និង​កុងតាក់​ Idling Stop ជា​ដើម។

លក្ខណៈ​បច្ចេកទេស​របស់ Scoopy-i ស៊េរី​ឆ្នាំ ២០១៩៖

  • ម៉ាស៊ីន ៖ PGM-Fi បញ្ចុះ​កម្ដៅ​ដោយ​​ខ្យល់
  • កម្លាំង ៖ ១០៨,២ សេសេ
  • ទំហំ​ (ទទឹង x បណ្ដោយ x កម្ពស់) ៖ ៦៨៦ x ១ ៨៥៦ x ១ ០៥៩ ម.ម
  • ប្រវែង​ពី​កង់​មុខ​ទៅ​ក្រោយ ៖ ១ ២៥៦ ម.ម
  • ចំណុះ​ប្រេង ៖ ៤ លីត្រ
  • ទម្ងន់ ៖ ៩៨ គីឡូក្រាម
  • ហ្វ្រាំង​មុខ ៖ ហ្វ្រាំង​ថាស
  • ហ្វ្រាំង​ក្រោយ ៖ ហ្វ្រាំង​​ស្បែក។

SCOOPYi ស៊េរី ២០១៩ បាន​មក​ដល់​ជាមួយ ២ ជម្រើស​ដូចជា ប្រភេទ PRESTIGE SERIES (កាំ​បន្ទះ) មាន​ពណ៌​ស ខ្មៅ ក្រហម និង​ប្រភេទ URBAN SERIES (កាំរាយ) ពណ៌ ខៀវ ផ្កាឈូក។

ប្រភព​នៅ​តាម​ហាងScoopy-i ស៊េរី​ឆ្នាំ ២០១៩​ថ្មី​មាន​តម្លៃ​ខ្ទង់ ២១៥០ ដុល្លារ និង​មួយទឹក​តម្លៃ​ខ្ទង់ ១៨៥០ ដុល្លារ

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;