​វីរបុរស​ក្លឹប​ Barcelona ​ត្រឡប់​មក​ដឹក​នាំ​ក្រុម​យុវជន​ U-19 ​ត្រៀម​លេង​ពាន​ធំមួយ

  • 2019-07-19 13:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​ Pro Licences ​កាល​ពី​ឆ្នាំ​មុន។ ពេលនេះ​អតីត​អ្នក​ចាំ​ទី​ឆ្នើមរបស់​ក្រុម​ FC Barcelona កីឡាករ ​Victor Valdes ​បាន​ព្រមព្រៀង​ផ្លូវការ​ជាមួយ​ក្លឹប​ ដើម្បីមក​ដឹក​នាំ​ក្រុម​យុវជន​ U-19 នៅរដូវកាលក្រោយ។

វត្តមានរបស់ Valdes អាចនឹងត្រូវមកជំនួសកន្លែងលោក Silva ដើម្បី​ត្រៀម​ខ្លួនដឹកនាំក្រុម លេង​ពាន UEFA Youth ឆ្នាំ​ ២០១៩-២០២០។ ​កាលពីរដូវកាល ២០១៨-២០១៩ ក្រោមការដឹកនាំរបស់លោក Denis Silva ក្រុមយុវជនបាសេ បានឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្របខណ្ឌ UEFA Youth តែបានចាញ់ក្រុមយុវជន Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។

រំឭកដែរថា អតីតអ្នក​ចាំ​ទីវ័យ ៣៧ ឆ្នាំរូប​នេះ​ ចំណាយ​ពេល​លេង​ឲ្យ​ក្លឹប ១២ ឆ្នាំ​មក​ហើយ​​(២០០២-២០១៤) ដោយ​​បង្ហាញ​ខ្លួន​សរុប​ ៥៣៩ ​ដង​​និង​រួម​ចំណែក​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន ២១ មាន​ទាំង​ពាន Champion League ៣ ​ដង​ ពាន​លីគ​ ៦ ​ដង​ផង​ដែរ៕​

អត្ថបទ៖ រក្សា

;