Shimizu៖ តួប្រុស​ក្នុង​វិស័យ​ភាពយន្ត​ក្ដៅសាច់ជប៉ុន គឺប្រៀបដូចសត្វកម្រ ដែលជិត​ផុតពូជ

  • 2019-07-23 08:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ដ៏ល្បីក្នុង​ពិភពភាពយន្ត​ក្ដៅសាច់​ជប៉ុន Ken Shimizu បាន​លើក​ឡើងនៅ​លើ Twitter ​ថា៖ "នៅ​ក្នុង​ឧស្សាហកម្ម​ភាយន្ត​ក្ដៅសាច់ ជប៉ុន មាន​តួប្រុស​តែ ៧០នាក់ ទល់នឹង​តួស្រី ១ម៉ឺន​នាក់។ ចំនួន​តួសម្ដែង​ប្រុសនៅជប៉ុន គឺ​តិច​ជាង​ចំនួន​សត្វ​ខ្លា​ Bengal ដែល​ជិត​ផុត​ពូជ​ទៅទៀត។ ដោយសារ​រឿង​ថ្មីដែល​ត្រូវ​ថត​ គឺ​មាន​ដល់ ៤ពាន់​រឿង​ជារៀងរាល់ខែ ដូច្នេះ​ចំនួន​តួប្រុស​ប៉ុណ្ណេះ ​មិន​គ្រប់គ្រាន់នោះទេ"។

ការ​លើក​ឡើង​របស់​តារា​រូបនេះ គឺមិនខុសនោះទេ។ យោង​តាម​ស្ថិតិ ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្ដី GQ បាន​បង្ហាញថា វិស័យ​ភាពយន្ត​អាសអាភាស​ជប៉ុន កំពុង​ខ្វះ​តួប្រុស ដែល​ធ្វើ​ឲ្យ​តួប្រុស​ដែល​មានចំនួន​ដ៏តិច​នោះ ត្រូវ​ថត​ជាច្រើនរឿងក្នុង​មួយថ្ងៃ។

លោក Ken Shimizu ថ្លែង​ក្នុង​បទ​សម្ភាសន៍​នា​ពេលកន្លងមក

រយៈពេល​ជាង ២០ឆ្នាំ ដែល​ Shimizu ប្រឡូក​ក្នុង​វិស័យ​នេះ លោក​បាន​ថត​​មិន​តិច​ជាង ១ម៉ឺន​រឿង​នោះទេ ជាមួយ​តួស្រី​មិន​តិច​ជាង ១ម៉ឺន​នាក់​ដូចគ្នា។

ដើម្បី​រក្សា​ភាពខ្លាំង ដើម្បី​ថត​ឲ្យ​បាន​ដល់ ៦រឿង​ក្នុង​មួយថ្ងៃ លោក Shimizu ត្រូវ​ហាត់ប្រាណ​ឲ្យ​បាន ៩០នាទី​ក្នុង​មួយថ្ងៃ ៤ថ្ងៃ​ក្នុង​១សប្ដាហ៍ ដោយ​ផ្ដោត​ពិសេស​លើ​ការ​លើក​ទម្ងន់ ចំណែក​ឯការ​ញ៉ាំអាហារ​ ក៏ត្រូវប្រយ័ត្ន​ដូចគ្នា។ ការ​ហាត់​ប្រាណ​ មិន​ត្រឹម​តែ​ជួយ​ផ្ដល់​ទំនុកចិត្ត​ប៉ុណ្ណោះទេ តែ​ក៏​ជួយ​ដល់​អ័រម៉ូន​ភេទ​ផងដែរ។

Shimizu បាន​ទម្លាយ​ឲ្យដឹងថា លោក​អាច​ប្រាក់​ចំណូល​ដែល​បាន​ពីការ​ថត​ បានជាង ២ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទស្សនា​វដ្ដី GQ៕

អត្ថបទ៖ ឈិន មិថុនា

;