ក្រសួងនឹងប្រគល់បទ «ជំនោរប៉ៃលិន» «ស្រណោះផ្កាខ្ទម» និង១១បទទៀតជូនភរិយាលោក គង្គ ប៊ុនឈឿន
- 2019-07-24 02:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងនឹងប្រគល់បទ «ជំនោរប៉ៃលិន» «ស្រណោះផ្កាខ្ទម» និង១១បទទៀតជូនភរិយាលោក គង្គ ប៊ុនឈឿន
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងប្រគល់បទចម្រៀងចំនួន ១៣បទ ដែលជាស្នាដៃនិពន្ធរបស់គង្គ ប៊ុនឈឿន ក្នុងនោះរួមមានទាំងបទដ៏ល្បីគឺបទ «ជំនោរប៉ៃលិន» និង «ស្រណោះផ្កាខ្ទម» ជូនលោកស្រី គា គីមលន ភរិយាលោក គង្គ ប៊ុនឈឿន នាពេលខាងមុខ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
ក្រសួងបានឱ្យដឹងថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពីលោកស្រី គាត គីមលន លើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី គង្គ ប៊ុនឈឿន។ ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា ចម្រៀង១៣បទខាងលើនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយលោក គង្គ ប៊ុនឈឿន។
ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសដល់រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលនៃក្រសួង ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕