សេដ្ឋកិច្ច​កូរ៉េខាងជើង ធ្លាក់ចុះ​ខ្លាំង​បំផុត​ក្នុង​រយៈពេល ២១ឆ្នាំ

  • 2019-07-26 06:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 436

ចន្លោះមិនឃើញ

សេដ្ឋកិច្ច​ប្រទេស​កូរ៉េខាងជើង បាន​ធ្លាក់ចុះ​ក្នុងឆ្នាំ​២០១៨ ដែល​ជាការ​ធ្លាក់ចុះ​ជាប់ៗគ្នា​រយៈពេល​២ឆ្នាំ និង​ខ្លាំង​បំផុត​ក្នុងរយៈពេល ២១ឆ្នាំ​មកនេះ ក្នុងខណៈ​ដែល​ប្រទេស​នេះ បាន​ទទួលរង​នូវទណ្ឌកម្ម​ពីសហគមន៍​អន្តរជាតិ​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ និងការ​ជួបគ្រោះ​រាំងស្ងួត។ នេះបើតាម​របាយការណ៍​របស់​ធនាគារ​កណ្តាល​កូរ៉េខាងត្បូង ដែលចេញផ្សាយ​នៅថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

ផលិតផល​ក្នុងស្រុក​សរុប GDP របស់​កូរ៉េខាងជើង បាន​ធ្លាក់ចុះ​ត្រឹម ៤,១% ក្នុងឆ្នាំ​២០១៨ ដែល​ជាការ​ធ្លាក់ចុះ​ដ៏អាក្រក់​បំផុត​គិតចាប់តាំង​ពីឆ្នាំ​១៩៩៧មក បន្ទាប់ពី​ឆ្នាំ​២០១៧ បានធ្លាក់​ចុះ ៣,៥%។

ផ្សារមួយកន្លែងនៅកូរ៉េខាងជើង (រូបថត៖ Asia Nikkei)

កូរ៉េខាងជើង​ មិនដែល​បង្ហាញ​ស្ថិតិ​ស្តីអំពី​សេដ្ឋកិច្ច​របស់ខ្លួន​ឡើយ ពោលគឺ​របាយការណ៍​សេដ្ឋកិច្ច​ប្រទេស​នេះ គឺ​ធនាគារកូរ៉េខាងត្បូង​ឯណោះវិញ​ទេ ដែល​បាន​ចេញផ្សាយ​ចាប់តាំងពីឆ្នាំ​១៩៩១មក ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែលដកស្រង់ពីប្រភពផ្សេងៗរួមមាន​ទាំងភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេស​របស់កូរ៉េខាងត្បូង​ផងដែរ។

ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កូរ៉េខាងជើង​ក្នុងឆ្នាំ​២០១៨ បាន​ធ្លាក់ចុះ ៤៨,៤% បន្ទាប់ពី​រងទណ្ឌកម្ម​កាលពីចុងឆ្នាំ​២០១៦ និង ២០១៧ ពោលគឺ​បាន​កាត់​បន្ថយ​ការនាំចេញ​របស់​ប្រទេសនេះ​ដល់ជិត ៩០%។

បន្ទាប់ពី​ទទួលរងទណ្ឌកម្ម​ការនាំចេញ​ធ្យូង និងរ៉ែ ទិន្នផល​ក្នុង​វិស័យរ៉ែ​របស់​កូរ៉េខាងជើង បាន​ធ្លាក់ចុះ​ ១៧,៨%។ រីឯវិស័យ​កសិកម្ម ព្រៃឈើ និង​នេសាទ បាន​ធ្លាក់ចុះ ១,៨% ដោយសារ​គ្រោះ​រាំងស្ងួត។

ធនាគារ​កូរ៉េខាងត្បូង បាន​បង្ហាញ​ឱ្យដឹងថា ប្រជាជន​កូរ៉េខាងជើង ត្រូវបាន​ប៉ាន់ស្មាន​ថា មាន​ចំនួន ២៥,១៣លាន​នាក់ ខណៈ​ចំណូល​ក្នុងមនុស្សម្នាក់​ក្នុង១ឆ្នាំ​មាន​ចំនួន​ជាង ៩៤៨​ដុល្លារ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;