អគារ​សម្ភព​នៃ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ឆ្នាំង ក្រោម​ជំនួយ​សាធារណរដ្ឋឆែក ត្រូវបាន​បើក​សម្ពោធផ្លូវការ

  • 2019-08-01 10:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

នាថ្ងៃទី១ ខែសីហា ឆ្នាំ​២០១៩ អគារ​សម្ភព​មួយក្នុង​ខេត្តកំពង់ឆ្នាំង​ដែលត្រូវបាន​ជួសជុលឡើងវិញ​ក្រោម​ជំនួយហិរញ្ញវត្ថុ​ដែលបាន​ផ្តល់ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ឆែក (CzDA) ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យខេត្ត​កំពង់ឆ្នាំង។ ពិធីសម្ពោធ​ត្រូវបានធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត​កំពង់ឆ្នាំង និងលោក វ្លាស់ទីមីល តេសារ ជាភារធារី​ស្តីទី​នៃស្ថានទូត​សាធារណរដ្ឋឆែក​នៅ​ភ្នំពេញ។

ការជួសជុល​ស្ថាបនាអគារ​សម្ភព​ត្រូវបាន​សម្របសម្រួល​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​ទ្វេភាគី​ផ្លូវការ​នៃ​សាធារណរដ្ឋឆែក​ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ២០១៨-២០២៣។

ការជួសជុល​ស្ថាបនា​អគារ​សម្ភព (ទំហំ៣៨x២៣ មែត្រ មានចំនួន១៧ បន្ទប់) ជាផ្នែកមួយ​នៃគម្រោង​ដែលកំពុង​ដំណើរការ​គឺគម្រោង «ការធ្វើឲ្យ​ប្រសើ​រនូវ​គុណភាព​សេវា​ថែទាំ​សុខភាព​មាតា និងទារក​នៅមន្ទីរពេទ្យ​គោលដៅ​ចំនួន​៣ ក្នុងខេត្ត​កំពង់ឆ្នាំង» ដែល​គាំទ្រ​ជាថវិកា​ដោយ​សាធារណរដ្ឋ​ឆែក អនុវត្ត​គម្រោង​ដោយអង្គការ​មិនមែនរដ្ឋាភិបាល​ គឺអង្គការ​ការីតាស​សាធារណរដ្ឋឆែក និងអង្គការ​ការីតាស​កម្ពុជា។

គម្រោងនេះ​មានគោលបំណង​ចូលរួម​ចំណែក​កាត់បន្ថយ​ការសម្រាលកូន​ដែលអាច​ការពារបាន​កុមារអាយុក្រោម​៥ឆ្នាំ និងអត្រា​មរណភាព​មាតា​ដោយលើក​កម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​មាតា និងទារក​ដែលទើបនឹង​កើត​នៅខេត្ត​កំពង់ឆ្នាំង ដោយផ្តោតការ​យកចិត្តទុកដាក់​ជាពិសេស​ទៅលើការ​ថែទាំ​ទារក​ទើប​នឹងកើត។ គម្រោងនេះ​ផ្តោតលើ​មន្ទីរពេទ្យ​ខេត្ត​ចំនួនមួយ (CPA3) និងមន្ទីរពេទ្យ​បង្អែក​ចំនួន​ពីរ (CPA1) ដែលមាន​ទីតាំងនៅក្នុង​ខេត្ត​កំពង់ឆ្នាំង។

គម្រោងនេះ​នឹង​សម្រេច​បាន​តាមរយៈ​ការធ្វើឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​គ្រប់គ្រង​នៅតាម​មន្ទីរពេទ្យ​នីមួយៗ ការ​កើនឡើង​នូវស្តង់ដារ​សម្ភារ​ពេទ្យ (ការផ្គត់ផ្គង់​ឧបករណ៍​វេជ្ជសាស្រ្ត និង​សម្ភារ៖​ដល់ផ្នែក​សម្ភព មុននិងក្រោយ​សម្រាល​កូន) និងការពង្រឹង​សមត្ថភាព​បុគ្គលិក​ក៏ដូចជាការ​ធ្វើឱ្យប្រសើរឡើង​នូវហេដ្ឋារចនាសម្ព័ន្ធ​មន្ទីរពេទ្យ និង​អនាម័យ។

នេះជា​គម្រោង​ទី៨ របស់​សាធារណរដ្ឋឆែក​ដែលបាន​ផ្តល់ថវិកា​លើវិស័យ​សុខាភិបាល តាំងពីឆ្នាំ​២០១០ ដែល​ផ្តោតលើ​ការធ្វើ​ឲ្យប្រសើរឡើង​នូវការថែទាំ​វេជ្ជសាស្រ្ត​សម្រាប់​អ្នកម្តាយ និង​កុមារ។ រហូតមកដល់​ពេលនេះ សាធារណរដ្ឋឆែក​បានចំណាយ​ថវិកា២លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បីជួយ​ប្រទេសកម្ពុជា​ ក្នុងការ​ផ្តល់សេវា​ថែទាំ​សុខភាព​ឲ្យកាន់តែ​ប្រសើរឡើង​សម្រាប់​អ្នកម្តាយ និងកុមារ។

អគារសម្ភព​ក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នឹងបម្រើដោយផ្ទាល់​ដល់ស្ត្រី​ជាង មួយម៉ឺននាក់​ដែលស្ថិតក្នុង​វ័យបន្តពូជ​ រស់នៅក្នុង​តំបន់​ដែលគ្របដណ្តប់​ដោយ​មន្ទីរពេទ្យ។ ទោះយ៉ាងណា​ស្ត្រីជាងបួនម៉ឺនប្រាំបីពាន់នាក់ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពីការ​ធ្វើឲ្យប្រសើរឡើង​នូវ​ការថែទាំ​សុខភាព​នៅតាម​មន្ទីរពេទ្យ​ទាំងបី​ក្នុង​ខេត្ត។

គិតចាប់តាំង​ពីឆ្នាំ ២០១០ ប្រទេសកម្ពុជា​គឺជា​ប្រទេស​អាទិភាពមួយ​នៃកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ឆែក។ ជាលទ្ធផល​នៃការពិគ្រោះយោបល់​ទ្វេភាគីឆែក-កម្ពុជា នៅឆ្នាំ​២០១៨ រដ្ឋាភិបាលទាំងពីរ​បានឯកភាពគ្នា​ ផ្តល់មូលនិធិ​ដល់គម្រោង​នានា​ក្នុងវិស័យសុខាភិបាល​ដោយផ្តោតលើ​ខេត្តកំពង់ឆ្នាំង។

អនុស្សារណៈ​នៃការយោគយល់គ្នា​ស្តីពីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ ដែលបាន​ចុះហត្ថលេខា​នៅរាជធានី​ភ្នំពេញ​រវាងក្រសួងការបរទេស​នៃសាធារណរដ្ឋឆែក និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ នៅថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០១៨ បានបង្កើត​ក្របខណ្ឌ និងវិស័យ​អាទិភាព​នៃកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ រវាងប្រទេស​ទាំងពីរ រហូតដល់​ឆ្នាំ​២០២៣។

រហូតមកដល់ពេលនេះ​ តម្លៃសរុប​នៃជំនួយអភិវឌ្ឍន៍ផ្លូវការ​ដែលផ្តល់ដោយ​សាធារណរដ្ឋឆែក​ ក្នុងវិស័យសុខាភិបាល​នៅកម្ពុជា នឹងឈានដល់ ៣,២ លានដុល្លារ​សហរដ្ឋអាមេរិក៕

អត្ថបទពេញនិយម
;