ភាគ​ហ៊ុន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​អាមេរិកធំ​ៗ​​ចំនួន​៥ ធ្លាក់​តម្លៃ​អស់​ ១៥០ ​ពាន់​លាន​ដុល្លារ

  • 2019-08-06 09:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​របស់​អាមេរិក​ចំនួន​ ៥​ ដែល​គេ​និយម​ហៅ​ថា​ FAANG បាន​ធ្លាក់​តម្លៃ​អស់​ជាង​ ១៥០ ពាន់​លាន​ដុល្លារ​ កាលពី​​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ ២០១៩​ ដោយ​សារ​ចិន​បាន​​វាយ​បក​មក​​វិញ ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជា​មួយ​សហរដ្ឋ​អាមេរិក។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ទាំង​​នេះគឺ Facebook, Apple, Amazon, Netflix, និង Google​។

សង្រ្គាម​នេះ​កាន់​តែឡើង​កម្ដៅ​ ក្រោយ​ចិន​បាន​សម្រេច​ចិត្ត​ទម្លាក់​តម្លៃ​លុយ​យ័ន​ធៀបនឹង​លុយ​ដុល្លារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រកាស​ ដាក់​បន្ថែម​នូវ​គំនាប​ពាណិជ្ជកម្ម​ទៅ​លើ​ផលិតផល​របស់​ចិន​ដោយ​រដ្ឋាភិបាល​អាមេរិក។​

លោក Tim Cook នាយក​ប្រតិបត្ត​ក្រុម​ហ៊ុ​ន Apple

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ​ Apple ទទួល​ឥទ្ធពល​ខ្លាំង​ជាង​គេ ​ដោយ​មាន​ការ​ធ្លាក់​ថ្លៃ​រហូត​ដល់ ៥,២% ស្មើ​នឹង​ ៥៣ ពាន់​លាន​ដុល្លា​ពី​ព្រោះ​ថាផលិត​ផល​របស់​ Apple ​ភាគ​ច្រើន​គឺ​ផលិត​នៅ​ប្រទេស​ចិន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ស្រួល​រង​គ្រោះ​ជាង​គេ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​នេះ។

ចំណែក​ឯ​តម្លៃ​ភាគ​ហ៊ុន​ Facebook វិញ​បាន​ធ្លាក់​អស់​ ៤% Amazon ធ្លាក់​ចុះ​ ៣,២%​ Google ធ្លាក់​ ៣,៥% និង Netflix ធ្លាក់​ ៣,៥%​។​

ការ​ធ្លាក់​ថ្លៃ​ក្រុម​ហ៊ុន​ទាំង​ប្រាំ​នេះ​ គឺ​​ខ្ពស់​ជាង​តម្លៃ​ទាំង​មូល​របស់​ក្រុម​ហ៊ុន​មួយ​ចំនួន​ដូចជា​ IBM ដែល​មាន​តម្លៃ​ ១២៥​ពាន់​លាន​ដុល្លា៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទពេញនិយម
;