ទីបំផុត! កូរ៉េខាងត្បូង ​សម្រេច​ដក​ជប៉ុន ចេញពី «​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​​» ហើយ

  • 2019-08-12 09:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី​១២ ខែសីហា ​ឆ្នាំ​២០១៩​នេះ ​កូរ៉េខាងត្បូង បាន​សម្រេច​ដក​ជប៉ុន​ចេញពី​បញ្ជី​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ ឬហៅថា «បញ្ជី ស» ហើយ​ដែល​ជាការឆ្លើយតប​នឹង​វិធានការពាណិជ្ជកម្ម​របស់​ជប៉ុន ​ធ្វើឡើង​កាលពីពេលថ្មីៗនេះ ដោយ​សារតែ​រឿង​ប្រវត្តិសាស្រ្ត។

លោក ស៊ិនហ្សូ អាបេ និង​លោក មូន ចេអ៊ីន ក្នុង​អំឡុងកិច្ចប្រជុំ G20 នៅក្រុងអូសាកា (រូបថត៖ AFP)

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង លោក Sung Yun-mo បាន​និយាយ​ថា រដ្ឋាភិបាល​ខ្លួន​បាន​សម្រេច​ដក​ជប៉ុន ចេញពី​ បញ្ជី ស ដែល​មាន ២៩ប្រទេស​ ដោយការ​អនុវត្ត​នឹង​ធ្វើឡើង​ក្នុងខែកញ្ញា។

លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា៖ «ដោយសារតែវា​មាន​ការលំបាក​ក្នុង​ការ​ធ្វើការ​ជាមួយ​ប្រទេស​មួយ​ដែល​តែងតែ​បំពានច្បាប់​គ្រឹះ (ច្បាប់ពាណិជ្ជកម្មអន្តរជាតិ) យើង​ត្រូវការ​ប្រព័ន្ធ​គ្រប់គ្រង​ការ​នាំចេញ​មួយ ដែល​អាចដោះស្រាយ​បញ្ហានេះ»។ ទោះជាយ៉ាងណា លោក​ថា ​ក្រុងសេអ៊ូល នឹងនៅតែបើកកិច្ចចរចា​ជាមួយ​ក្រុងតូក្យូ។

សូម​បញ្ជាក់​ថា ការសម្រេចនេះ នឹង​ធ្វើឱ្យ​ក្រុមហ៊ុនកូរ៉េខាងត្បូង ​ត្រូវ​បញ្ជូន​ឯកសារ​ស្នើសុំ​ចំនួន៥ (​បច្ចុប្បន្ន​៣) ក្នុងការ​នាំចេញ​ទំនិញ​ទៅប្រទេស​ជប៉ុន ដោយដំណើរ​ការ​ចេញលិខិត​​អនុញ្ញាត នឹង​ត្រូវធ្វើឡើង​រហូតដល់ ១៥ថ្ងៃ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី៥ ខែសីហាកន្លងទៅ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ប្រកាស​​ពី​ផែនការ​វិនិយោគជាង ៦ពាន់​លាន​ដុល្លារ ក្នុងការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​​ខ្លួនឯង​សម្រាប់​វត្ថុធាតុ​ដើម គ្រឿង​បន្លាស់ និង​ឧបករណ៍ ក្នុង​រយៈពេល ៧ឆ្នាំក្រោយ ក្នុងគោល​បំណង​កាត់​បន្ថយ​ការពឹង​ផ្អែក​ការនាំចូលពី​ប្រទេស​ជប៉ុន។

ការ​បញ្ចេញ​ផែនការ​នេះ ក្រោយ​ពេលជប៉ុន បាន​ដកកូរ៉េខាងត្បូង​ចេញពី «បញ្ជី ស» ពោលគឺ​ការ​នាំចេញ​ទំនិញ​របស់ជប៉ុន ទៅកាន់​កូរ៉េខាងត្បូង នឹង​កាន់តែ​រឹតត្បិត​ជាងមុន។ ក្រុមហ៊ុន​ជប៉ុន​ដែល​នាំចេញ​ទំនិញ​សំខាន់ៗទៅ​កូរ៉េខាងត្បូង ត្រូវ​សុំ​ការអនុញ្ញាត​បន្ថែម​ទៀត ដើម្បី​ធានា​ថា ទំនិញ​ទាំង​នោះ នឹងមិនត្រូវ​បាន​យក​ទៅប្រើប្រាស់​សម្រាប់​យោធា​កូរ៉េខាងត្បូង​ឡើយ។

លោក Sung Yun-mo បាន​បញ្ជាក់​ថា  កូរ៉េខាងត្បូង ​ចង់ប្រែក្លាយ​វិបត្តិ​នេះ ទៅជា​ឱកាស​សម្រាប់​ឧស្សាហកម្ម​វត្ថុធាតុដើម ​គ្រឿង​បន្លាស់ និង​ឧបករណ៍ ដែល​ប្រើសម្រាប់​ផលិត​បន្ទះឈីប អេក្រង់ អាគុយ យានយន្ត និង​ផលិតផល​ផ្សេងទៀត។

កាលពី​ខែ​កក្កដា​កន្លងទៅ ជប៉ុន​បាន​រឹតត្បិត​លើការ​នាំចេញ​វត្ថុ​ធាតុដើម ដែល​ប្រើសម្រាប់​ផលិត​បន្ទះឈីប អេក្រង់ និងស៊ឺមីកុងឌុចទ័រ​ជាដើម ខណៈដែល​កូរ៉េខាងត្បូង គឺ​ជាប្រទេស​ដែល​នាំចូល​ធំបំផុត​របស់​ជប៉ុន លើ​វត្ថុធាតុដើមនេះ។

វិធានការ​ពាណិជ្ជកម្ម​របស់ជប៉ុន​នេះ បន្ទាប់​ពីរដ្ឋាភិបាល​ក្រុងសេអ៊ូល បានទាមទារ​ឱ្យក្រុងតូក្យូ ផ្តល់សំណង​នូវ​ទង្វើ​ដែល​ទាហាន​ជប៉ុន បានប្រព្រឹត្ត​ទៅលើ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង ក្នុង​អំឡុង​ជប៉ុន ឈ្លានពាន​កូរ៉េ ដូចជា​ការបង្ខំ​ប្រើកម្លាំង​ពលកម្ម និង​ទាសករ​ផ្លូវភេទ​ជាដើម៕

ប្រភព៖ Foxnews ប្រែសមួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទពេញនិយម
;