រាជធានីខេត្តចំនួនបួនមានប្រជាជនលើសពីមួយលាននាក់
- 2019-08-12 09:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជធានីខេត្តចំនួនបួនមានប្រជាជនលើសពីមួយលាននាក់
ចន្លោះមិនឃើញ
តួលេខបណ្ដោះអាសន្នចំនួនប្រជាជនសរុបនៃជំរឿនទូទៅនៅព្រះរាជាណាចក្រកម្ពុជាបានចេញ ហើយនៅប៉ុន្មានថ្ងៃមកនេះ ក្នុងនោះរាជធានីខេត្តចំនួនបួនមានប្រជាជនលើសពីមួយលាននាក់។
តួលេខបណ្ណោះអាសន្ននេះឲ្យដឹងថារាធានីភ្នំពេញមានប្រជាពលរដ្ឋចំនួនប្រមាណជា២,១២លាននាក់ តាមពីក្រោយដោយខេត្តកណ្ដាលប្រមាណជា១,១៩លាននាក់ ព្រៃវែងប្រមាណជា១,០៥លាននាក់ និងសៀមរាបចំនួនប្រមាណជា១លាននាក់។
គួរបញ្ជាក់ថាបើតាមការជំរឿននេះចំនួនស្រ្តីក្នុងប្រទេសកម្ពុជាមានចំនួនច្រើនជាងបុរសជាងបួនសែននាក់៕