តម្លៃ One Plus 7 Pro RAM 12GB ធ្លាក់ថ្លៃជិត ១០០ ដុល្លារ

  • 2019-08-13 03:23:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហ្វេន OnePlus 7Pro មិន​តិច​ទេ​ដែល​ចាប់​ចិត្ត​ជា​មួយ​ម៉ូដែល​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​មួយ​នេះ។ ​ចែក​ចេញ​ជា​ ៣ ប្រភេទ​​គឺ​ប្រភេទ RAM ទំហំ ៦ GB/អង្គ​ផ្ទុក ១២៨ GB, ប្រភេទ RAM ទំហំ ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB និង​ប្រភេទ RAM ទំហំ ១២ GB/អង្គ​ផ្ទុក ២៥៦ GB។

OnePlus 7 Pro
លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​មាន​ដូច​ជា​អេក្រង់​រាង​កោង​ទំហំ ៦,៧ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ 3120x1440 និង​មាន​ Refresh Rate រហូត​ដល់ ៩០ Hz លើស​ពី​ស្មាតហ្វូន​កំពូល​ដទៃ។ កាមេរ៉ា​ Selfie ដែល​បង្កប់​ក្នុង​តួ​ខ្លួន​មាន​កម្រិត ១៦ MP ​ហើយ​កាមេរ៉ា​ក្រោយ​មាន​ចំនួន ៣ គ្រាប់ ដែល​ជា​ប្រភេទ​ធម្មតា, Super-Wide-Angle និង​​កាមេរ៉ា​ Zoom បាន​បី​ដង​ជា​ដើម។

តម្លៃ​ OnePlus 7Pro ថ្មី​ដាក់​លក់​តាម​ហាង​បច្ចុប្បន្ន៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក 128GB តម្លៃ​ខ្ទង់ ៥៨៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ 256GB តម្លៃ​ខ្ទង់ ៦៥៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក 256GB តម្លៃ​ខ្ទង់ ៧៤៥ ដុល្លារ

​​តម្លៃ​ថ្មី OnePlus 7 Pro ​ពេល​ចេញ​លក់​ដំបូង៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រមាណ​ជា ៦៤៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB តម្លៃ​ប្រមាណ​ជា ៧៤៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក ២៥៦ GB តម្លៃ​ប្រមាណ​ជា ៨៣៥ ដុល្លារ
OnePlus 7 Pro

ចំណុច​លេច​ធ្លោ​របស់ OnePlus 7 Pro មាន​ដូច​ជា អេក្រង់​ដែល​មាន​ល្បឿន Refresh 90 Hz, ប្រើ​ឈីប Snapdragon 855, កាមេរ៉ា ៣ គ្រាប់ (ប្រភេទ​ធម្មតា+ Wide + Zoom), កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន និង​សាក​ថ្ម​ឆាប់​ពេញ​ជា​ដើម៕

ចុចអានបន្ត៖

បញ្ជាក់៖ តម្លៃ​នៅ​ហាង KoungY និង​ហាង Sokly។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;