អបអរសាទរ! មន្ទីរពេទ្យ​ ៣ ​ទទួល​បាន​ជយ​លាភី​អង្គ​ភាព​ផ្ដល់​​សេវា​សាធារណៈ​គំរូ​ ឆ្នាំ​២០១៩ ​

  • 2019-08-14 06:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យ​បង្អែក​បាកាន ក្នុង​​ខេត្ត​ពោធិ៍សាត់​ មន្ទីរពេទ្យ​​បង្អែក ​ខេត្ត​កោះកុង ​និង​មន្ទីរពេទ្យ​ ខេត្ត​កំពង់​ចាម​ បា​ន​ទទួល​ជយលាភី​ជា​អង្គ​ភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​លេខ​១ ផ្នែក​សុខាភិបាល​ឆ្នាំ​​២០១៨-២០១៩។ ពិធី​ប្រកាស​នេះ​​ត្រូវ​បាន​​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ក្រោម​វត្ត​​មាន​​លោក​ឧបនាយក​រដ្ឋមន្ត្រី ​អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ អម​ដោយ​លោក​បណ្ឌិត ​ពេជ្រ ប៊ុនធិន​ រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ​លោក​​ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​​លោក​​ ហង់ ​ជួនណារ៉ុន រដ្ឋមន្ត្រី​​ក្រសួង​​អប់រំ យុវជន និង​កីឡា​។​

ក្រសួង​សុខាភិបាល​បាន​ចូល​រួម​អបអរ​សាទរ​ជាមួយ​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ ​និង​បុគ្គលិក​ទាំងអស់​នៃ​មន្ទីរ​ពេទ្យ​ជយលាភី​អង្គភាព​​ផ្ដល់​សេវា​សាធារណៈ​​គំរូ​ ក្នុង​វិស័យ​សុខាភិបាល​ ដែល​ជា​មន្ទីរពេទ្យ​បង្អែក​​ផ្ដល់​សេវា​សំណុំ​សកម្ម​ភាព​បង្គ្រប់​​កម្រិត​១​ពី​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​១០  មន្ទីរ​ពេទ្យ​បង្អែក​​ផ្ដល់​​សេវា​សំណុំ​សកម្ម​ភាព​បង្គ្រប់​​កម្រិត​​២ ពី​ចំណាត់​ថ្នាក់​លេខ​១​ ដល់​១០ ​និង​មន្ទីរពេទ្យ​បង្អែក​​​ផ្ដល់​​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​៣ ពី​ចំណាត់​ថ្នាក់​លេខ​១ ​ដល់​លេខ​១០ ​ទទួល​ស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​តាម​អនុក្រឹត្យ​ ចុះ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ​ឆ្នាំ​២០១៩ ​ស្ដី​ពី​ការ​ទទួល​ស្គាល់​ជយលាភី អង្គភាព​​ផ្ដល់​សេវា​សាធារណៈ​គំរូ និង​ក្នុង​វិស័យ​អប់រំ​ និង​វិស័យ​សុខាភិបាល​​ ហើយ​ទទួល​បាន​ពានរង្វាន់​ និង​ទទួល​បាន​វិញ្ញាបនបត្រ​ទទួលស្គាល់ ព្រមទាំង​ថវិកា​ជា​រង្វាន់​លើក​ទឹកចិត្ត​ផង​ដែរ។

ក្រៅ​ពី​មន្ទីរពេទ្យ​បង្អែក​ខាងលើ​​ ផ្នែក​វិស័យ​អប់រំ​ឯ​ណោះ​វិញ​ វិទ្យាល័យ​ពេជ្រ​ចិន្តា​ ​ ​ស្ថិត​នៅ​ភូមិ​ភ្នំ​តូច​ ​ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំ​ព្រឹក ​ខេត្ត​បាត់​ដំបង​ ក៏​ទទួល​បាន​ជយលាភី​លេខ​១​ ជា​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​​ ក្នុង​វិស័យ​អប់រំ ​ទូទាំង​ប្រទេស​ ឆ្នាំ​សិក្សា​២០១៨​-២០១៩ផងដែរ។​

ពិធី​ប្រកាស​នេះ ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ រដ្ឋ​លេខាធិការ​តំណាង​គ្រប់​ក្រសួង​/​ស្ថាប័ន ​គណៈ​កម្ម​ការ​វាយ​តម្លៃ​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​ថ្នាក់​ជាតិ (គ.វ.ជ.) គណៈ​កម្មការ​បច្ចេកទេស​អន្តរ​ក្រសួង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​/​ខេត្ត មន្ទីរ​ពាក់ព័ន្ធ (មន្ទីរ​សុខាភិបាល​ ​​អប់រំ ​យុវជន ​និង ​កីឡា​ ​​មុខងារ​សាធារណៈ​ ​បរិស្ថាន​ និង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ) ​តំណាង​អង្គ​ការ​ដៃគូ​អភិវឌ្ឍន៍ ​តំណាង​ស្ថាន​ទូត​សឹង្ហ​បុរី ​សាកល​វិទ្យា​ធិការ​ និង​នាយក​វិទ្យា​ស្ថាន នា​យក​​មន្ទីរ​ថ្នាក់​ជាតិ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​/​ស្រុក​/​ខណ្ឌ មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​/​ខេត្ត ក្រុង​/​ស្រុក​/​ខណ្ឌ នាយក នាយិកា​វិទ្យាល័យ​ទូទាំង​ប្រទេស ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជ​ការ​នៃ​ក្រសួង​​មុខ​ងារ​សាធារណៈ ​សរុប​ប្រមាណ ​១.២០០​នាក់ ​ក្នុង​នោះ​ស្ត្រី​មាន ៣០០​នាក់៕

អត្ថបទ៖ សុផល

;