មកមើល កសិដ្ឋានក្នុងក្រុងធំជាងគេបំផុត លើកំពូលអគារ៦ជាន់ គ្រោងបើកឆ្នាំក្រោយនៅបារាំង

  • 2019-08-14 07:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិដ្ឋាន​ក្នុង​ទីក្រុង​ធំ​ជាង​គេ​បំផុត​ដែល​ស្ថិត​នៅ​លើ​កំពូល​អគារ​កម្ពស់ ៦​ជាន់ គ្រោង​នឹង​បើក​ទ្វារ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ស្ថិត​ក្នុង​ដំណាក់​កាល​កំពុង​សាងសង់​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ប៉ារីស នឹង​លាត​សន្ធឹង​ក្នុង​ទំហំ​ជាង ១៤ ០០០​ម៉ែត្រ​ការ៉េ ហើយ​នឹង​ក្លាយ​ជា​កសិដ្ឋាន​ក្នុង​ក្រុង​ធំ​ជាង​គេ​បំផុត​នៅ​អឺរ៉ុប។ ជាមួយ​នឹង​គម្រោង​ដាំ​ដំណាំ​ជាង ៣០​ប្រភេទ​ខុស​ៗ​គ្នា កសិដ្ឋាន​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​ផលិត​ផ្លែឈើ និង​បន្លែ​ជាង ១​ពាន់​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​អំឡុង​រដូវ​កាល​មាន​តម្រូវ​ខ្ពស់ (high season)។ លើស​ពី​នេះ​ទៀត ដំណាំ​ទាំង​អស់​នឹង​ត្រូវ​ថែទាំ​ដោយ​បុគ្គលិក​ប្រមាណ ២០​នាក់​ដោយ​ប្រើប្រាស់​បច្ចេកទេស​ដាំ​តាម​បែប​ធម្មជាតិ​គ្មាន​គីមី (organic)។

យោង​តាម​លោក Pascal Hardy ស្ថាបនិក​នៃ​ក្រុមហ៊ុន Agripolis ដែល​រ៉ាប់រង​គម្រោង​នេះ​ឲ្យ​ដឹង​ថា "គោល​បំណង​របស់​យើង គឺ​ដើម្បី​ធ្វើ​ឲ្យ​កសិដ្ឋាន​នេះ​ក្លាយ​ជា​សង្វាក់​ផលិតកម្ម​ប្រកប​ដោយ​និរន្តរភាព​ដែល​ទទួល​ស្គាល់​ជា​សកល។” ជាមួយគ្នាដែរ កសិដ្ឋាន​នេះ​ត្រូវ​បាន​សាងសង់​នៅ​លើ​ដំបូល​មជ្ឈមណ្ឌល​តាំង​ពិពណ៌ the Paris Expo Porte de Versailles ដែល​មាន​ភោជនីយដ្ឋាន និង​បារ​ផ្ទាល់​ខ្លួន​អាច​ទទួល​ភ្ញៀវ​បាន​ប្រហែល ៣០០​នាក់។

បន្លែ និង​ផ្លែឈើ​ដែល​ដាំ​បាន​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​មុខ​ម្ហូប​នៃ​ភោជនីយដ្ឋាន​នេះ ហើយ​បញ្ជី​រាយ​មុខ​ម្ហូប​ក៏​នឹង​រួម​បញ្ចូល​បន្លែ​ផ្លែឈើ​តាម​រដូវ​កាល​ផង​ដែរ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ រ័ត្ន

;