សម្ដេច ស ខេង ជំរុញការលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា
- 2019-08-15 02:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេច ស ខេង ជំរុញការលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា
ចន្លោះមិនឃើញ
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យធ្វើសកម្មភាពរួមគ្នា នឹងបន្តពង្រីកការផ្សព្វផ្សាយតាមរយៈការអប់រំតាមបែបសាសនា ដល់សាសនិក គ្រប់និកាយសាសនាទាំងអស់ ដែលមាននៅកម្ពុជា ដើម្បីឱ្យយល់ដឹងអំពីផលប៉ះពាល់ការជួញដូរមនុស្ស និងល្បិចកលជនល្មើស នឹងនាំគ្នាលុបបំបាត់ទាសភាពសម័យទំនើបនេះឲ្យអស់ពីទឹកដីកម្ពុជា។ ការថ្លែងបញ្ជាក់នេះបានធ្វើឡើងនៅក្នុងកម្មវិធីវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើបលើកទី៣ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ។
ការជួញដូរនេះដែលបានធ្វើឲ្យជនរងគ្រោះត្រូវបានគេដកហូតសេរីភាព រំលោភបំពានលើរាងកាយ ផ្លូវចិត្ត សិទ្ធិសេរីភាពយ៉ាងឃោរឃៅ ដោយកេងប្រវ័ញ្ចលើផលប្រយោជន៍ដែលត្រូវទទួលបាន បច្ចុប្បន្នអំពើជួញដូរមនុស្សត្រូវបានគេចាត់ទុកថាជាទាសភាពសម័យទំនើប ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា នេះគឺជាលើកទី ៣ ដែលមានការឯកភាពគ្នារវាងគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តរួមគ្នារវាងរាជរដ្ឋាភិបាល និងស្ថាប័នសាសនាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដែលជនល្មើសបានប្រព្រឹត្តទៅលើជនរងគ្រោះ មានមនុស្សគ្រប់វ័យ ទារក កុមារ យុវវ័យ និងមនុស្សចាស់ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ឧក្រិដ្ឋកម្មនេះមានរូបភាពនិងទ្រង់ទ្រាយខុសគ្នាពីបទល្មើសមួយទៅបទល្មើសមួយ អាចជាការជួញដូរមនុស្ស ជួញដូរទាសករ ក្នុងស្រុកឬឆ្លងដែន ការជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ៕
ចុចអាន៖