១៥ សីហា ​១៩៤៥៖ ជប៉ុន​ប្រកាស​ចុះចាញ់​សង្គ្រាម​លោកលើកទី២

  • 2019-08-15 07:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​១៩៤៥ ប្រទេស​ជប៉ុន​បាន​ប្រកាស​ចុះចាញ់​សង្រ្គាម​លោក​លើក​ទី២ និង​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។ ការ​ប្រកាស​ចុះចាញ់​នេះ គឺ​ក្រោយ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ចំនួន ២​គ្រាប់ផ្ទួនៗ​គ្នា នៅ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា និង​ណាហ្កាសាគី របស់​ជប៉ុន កាលពី​ថ្ងៃ​ទី៦ និង ៩ ខែ​សីហា ឆ្នាំ​១៩៤៥។

រូបថត៖ Sputnik

សូម​រំលឹក​ថា កាលពី​ព្រឹកថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៩៤៥ យន្តហោះ B-29 របស់​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ​ដែល​មាន​ទម្ងន់​ជាង ៤,៤​តោន ទៅលើ​ក្រុង​ហ៊ីរ៉ូស៊ីម៉ា បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ ១៤ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត។ ៣ថ្ងៃ​ក្រោយមក​ គឺនៅ​ថ្ងៃទី៩ ខែ​សីហា យន្តហោះ​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​បរិមាណូ​១ទៀត​ឈ្មោះ "Fat Man" ទម្ងន់ ៤,៦ តោន ទៅលើ​ក្រុង​ណាហ្គាសាគី បណ្តាល​ឱ្យ​មនុស្ស​ពី​ជិត ៤​ម៉ឺន ទៅ ៨ម៉ឺន​នាក់ បាន​បាត់​បង់​ជីវិត​ផងដែរ៕

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

;