លោក ត្រាំ ចង់ទិញកោះមួយដែលធំជាងគេក្នុងពិភពលោក
- 2019-08-16 06:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ត្រាំ ចង់ទិញកោះមួយដែលធំជាងគេក្នុងពិភពលោក
ចន្លោះមិនឃើញ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាច្រើនដងថាលោកចង់ឲ្យអាមេរិកទិញកោះ Greenland ពីប្រទេសដាណឺម៉ាក ហើយបានបង្គាប់ឲ្យមេធាវីសេតវិមានសិក្សាពីលទ្ធភាពនៃការទិញកោះនេះ។
មន្រ្តីសេតវិមានបានប្រាប់សារព័ត៌មាន The Wall Street Journal ថាលោក ត្រាំ បានលើកពីបញ្ហានេះក្នុងកិច្ចប្រជុំ និងពេលអាហារពេលល្ងាចជាមួយទីប្រឹក្សារបស់លោកដោយបាននិយាយអំពីផលប្រយោជន៍នៃការធ្វើជាម្ចាស់របស់កោះនេះ។
ទីប្រឹក្សា ខ្លះយល់ព្រមជាមួយការលើករបស់ លោក ត្រាំ ដោយបានឃើញថា Greenland គឺពោរពេញទៅដោយធនធានធម្មជាតិជាច្រើន ហើយអាចធ្វើជាមូលដ្ឋានកងទ័ពការពារសហរដ្ឋអាមេរិក។ រីឯទីប្រឹក្សាផ្សេងទៀតគិតថាទិញកោះនេះមិនចំណេញអ្វីទេដោយសារសព្វថ្ងៃដាណឺម៉ាកចំណាយថវិកាចិញ្ចឹម Greenland ច្រើនជាងចំណូលដែលបានមកវិញ។
យ៉ាងណាមិញ លោក ត្រាំ មិនមែនជាប្រធានាធិបតីអាមេរិកដំបូងដែលចង់ទិញ Greenland ទេ ពូលគឺកាលពីឆ្នាំ ១៩៤៦ លោក ហារី ទ្រូម៉ាន់ (Harry Truman) ក៏ចង់ទិញកោះនេះដែរ ក្នុងតម្លៃ ១០០ លានដុល្លារតែមិនបានសម្រេច។ សហរដ្ឋអាមេរិកមានប្រវត្តិទិញដែនដីពីប្រទេសផ្សេងជាច្រើន ដូចជា ការទិញ រដ្ឋ Alaska ពី ប្រទេសរុស្សី កាលពីឆ្នាំ ១៨៦៧ និងតំបន់ Louisiana ពី ប្រទេសបារាំង កាលពីឆ្នាំ ១៨០៣ ជាដើម៕
ចុចអានបន្ត៖
ក្រោយរុស្សីផ្ទុះមីស៊ីលអស់មួយ លោក ត្រាំ អួតថាអាមេរិកមានបច្ចេកវិទ្យាទំនើបជាង
លោកត្រាំថានឹងតបតវិញ ក្រោយជប៉ុន និងប្រទេសមួយចំនួន ចេញព្រមានកុំឱ្យទៅអាមេរិក