ក្រុមសង្គមងងឹតចិនជាង ១០០នាក់ នឹងត្រូវបណ្តេញចេញពីកម្ពុជា

  • 2019-08-16 06:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​សង្គម​ងងឹត​ចិន​ប្រមាណជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពី​បទ​​ពាក់ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​វីអូអាយភី (VOIP) នៅ​ខេត្តព្រះសីហនុ កាល​ពីថ្ងៃទី១៤ ខែសីហា។ ក្រោយ​ពេល​ចាប់​ខ្លួន​ប៉ូលិស​បាន​បញ្ជូន​ក្រុម​សង្គមងងឹតចិន​ទាំង​នេះ មក​ដាក់​នៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ដើម្បី​​បំពេញ​បែប​បទ​ប្រគល់​ឲ្យ​អាជ្ញាធរ​ចិន​យក​ទៅ​អនុវត្ត​ទោស​នៅ​ប្រទេសចិន។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជន​ជាតិ​ចិន​នេះ​ដែរ ដឹក​នាំដោយ លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្មឆ្លងដែន និង លោក ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម សហការ​ជាមួយ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ និង​ការការចូលរួមពីព្រះរាជអាជ្ញាផងដែរ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ បានធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ នៅអាគារ ៥ជាន់ ស្ថិតក្នុងក្រុម ២៦ ភូមិ២ សង្កាត់ ៤ ចាប់ខ្លួនជនសង្ស័យចំនួន ១១៧នាក់ ក្នុង​នោះ​ស្រី ៩នាក់។ ទីតាំងទី ២ នៅ​វិឡា​តឿ​រ៉ូយ៉ាល់​ព្រីន​សេស ក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ចាប់​ខ្លួន​ជន​សង្ស័យ​ជនជាតិ​ចិន ចំនួន ១៥នាក់ ក្នុង​នេះ​ស្រី ២នាក់។

លោក ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានថ្លែងប្រាប់ [ខ្លីៗ] ថា ក្រុមជនជាតិចិនទាំង ១២៧នាក់ ដែល​ឃាត់​ខ្លួន​នៅ​ខេត្ត ព្រះសីហនុ បាន​បញ្ជូន​មកដាក់នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ លោក​ក៏​បាន​បញ្ជាក់​ថា “នីតិវិធី​បន្តបន្ទាប់​ពី​យើង​បំពេញ​ឯកសារ​គ្រប់គ្រាន់​ស្នើសុំ​ថ្នាក់​ដឹកនាំ​ដើម្បី​ធ្វើការ​បណ្ដេញ​ចេញ​ពីប្រទេសកម្ពុជា”៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;