វិធីសាស្រ្ត​​បោក​​យក​ Password ហ្វេក​បុក​ថ្មី​មួយ​ទៀត ដែល​​អ្នក​​គួរ​​ប្រុង​​ប្រយ័ត្ន!

  • 2019-08-19 04:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 43

ចន្លោះមិនឃើញ

អ្នក​ស្រាវជ្រាវ​បាន​ធ្វើការ​រក​ឃើញ​នូវ​វិធីសាស្ត្រ​បោក (phishing) ថ្មី​មួយ​ទៀត ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​បោកបញ្ជោត​ (trick) ទៅ​អ្នក​ប្រើប្រាស់​ដែល​មានបទពិសោធន៍​យូរ​ឆ្នាំ ឲ្យ​ចាញ់​បញ្ជោត​បាន​យ៉ាង​ងាយ ហើយ​ដែល​អាច​ផ្ដល់​លទ្ធភាព​ឲ្យ​ហេគឃ័​រចូល​ទៅ​កាន់​គណនី Facebook របស់​អ្នក​បាន​។

លោក អ៊ូ ផាន់ ណារិទ្ធ អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព​និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ព័ត៌មានវិទ្យា បាន​ឲ្យ​ដឹង​ថា បច្ចេកទេស​ថ្មី​នេះ​គឺ​ប្រើប្រាស់​​មុខ​ងារ​ "Trusted Contact" ​លើ​ Facebook ដែល​ជា​មុខងារ​ថ្មី​មួយ​សម្រាប់​ធ្វើការ​ស្រោចស្រង់​គណនី Facebook ដោយ​ការ​ផ្ញើរ Secret access code ទៅ​កាន់​មិត្តភក្តិ​​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ទាំងអស់​នោះ​ជួយ​អ្នក​ទទួល​យក​គណនី​ហ្វេសប៊ុកមកវិញ ប្រសិន​បើ​អ្នក​ភ្លេច​ពាក្យ​សម្ងាត់ ឬ​មិន​អាច​ភ្ជាប់​ចូល​កាន់​គណនី​អ្នក​បាន​។

/របៀប​​នៃ​​ការ​​លួច​​យក​​លេខ​​សម្ងាត់​ របស់​​ហេគឃ័រ​

របៀប​នៃ​ការ​លួច​យក​
  • ១. នៅ​សុខៗ​ស្រាប់​តែ​អ្នក​បាន​ទទួល​នូវ​សារ​ពី​នរណា​ម្នាក់​តាម​រយៈ​ Facebook Messenger ដែល​ផ្ញើរ​ដោយ​គណនី​មិត្តភក្តិ​របស់​អ្នក។

  • ២. ហេគឃ័រ​នឹង​ស្នើ​សុំ​ឲ្យ​អ្នក​ជួយ​ស្រោចស្រង់​គណនី​របស់​គេ​មក​វិញ​ដោយ​ធ្វើការ​ពន្យល់​អ្នក​ថា អ្នក​គឺ​ត្រូវ​បាន​ដាក់ Trusted Contacts នៅ​ក្នុង​ហ្វេសប៊ុក ហើយ​ប្រាប់​អ្នក​ថា​អ្នក​នឹង​ទទួល​បាន​នូវ​កូដ​សម្រាប់​ជួយ​ស្រោចស្រង់​គណនី​ហ្វេសប៊ុក​របស់​គេ

  • ៣.បន្ទាប់មក ហេគឃ័រ​នឹង​ធ្វើការ​ចុច​ទៅលើ​ពាក្យ​ "I forgot my password"​​ នៅ​លើ​គណនី​របស់​អ្នក​ផ្ទាល់​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​អ្នក​នឹង​ទទួល បាន​នូវ​លេខ​កូដ

  • ៤. ដោយ​ដឹង​ថា​មិត្តភ័ក្តិ​ជួប​បញ្ហា​ហើយ​នោះ ជា​ទូទៅ​អ្នក​នឹង​ផ្តល់​នូវ​លេខ​កូដនោះ​ដោយ​មិន​បាន​គិត​គូរ​បាន​លិ្អតល្អន់​ឡើយ

  • ៥. ដោយ​ប្រើប្រាស់​កូដ​នោះ ហេគឃ័រ​នឹង​ធ្វើការ​លួច​យក​គណនី​របស់​អ្នក​និង​ប្រើប្រាស់​វិធី​ដដែល​នេះ បន្ត​ទៅ​លើ​មិត្តភ័ក្ត​អ្នក​ដទៃ​ទៀត​ផ្សេង​ទៀត ដើម្បី​លួច​យក​លេខ​សម្ងាត់​។

/វិធី​​សាស្រ្ត​​ការពារ​​ខ្លួន​​ពី​​ការ​​លួច​​យក​​​លេខ​​សម្ងាត់ Facebook

រូប​តំណាង

ដើម្បី​ការពារ​ខ្លួន​អ្នក ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​អ្នក​គួរប្រកាន់​យក ឬ​ចុច​ទី​នេះ​

  • ១. សូម​ចាប់​អារម្មណ៍​នូវ​សារ​ដែល​មាន​លក្ខណៈ​បន្ទាន់ ឬ​ប្រញាប់​បែប​ Phishing messages ជា​ទូទៅ គឺ​មើល​ទៅ​ហាក់​ដូច​ជា​ មក​ពី​មិត្តភក្តិ​ដែល​យើង​ទុកចិត្ត ប៉ុន្តែ​បើសិន​ជា​សារ​មាន​លក្ខណៈ​ប្លែក សូម​សួរ​ខ្លួន​ឯង​ជា​មុន​សិន​ថា តើ​អ្នក​មាន​ដឹង​ថា​ខ្លួន​អ្នក​គឺ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី “Trusted Contacts” នៃ​មិត្តភក្ដិ​របស់​ខ្លួន​ពី​មុន​មក​ដែរ​ទេ?

  • ២. សូម​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ជាក់​ពី​មិត្តភក្តិ​របស់​អ្នក ដោយ​​ទូរសព្ទ​ទៅ​សាកសួរ​ឬ ជួប​មុខ​ដោយ​ផ្ទាល់​ពី​បញ្ហា​នេះ

  • ៣. សូម​ធ្វើការ​មួយៗ​ដោយ​ប្រុងប្រយ័ត្ន ការ​វាយប្រហារ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ណាស់។ ជា​ទូទៅ សូម​ធ្វើការ​តាំង​ចិត្ត​ឲ្យ​ស្ងប់​នៅ​ពេលដែល​អ្នក បាន​ទទួល​នូវ​សារ​ដែល​មើល​ទៅ​ចង់​ឲ្យ​អ្នក​មាន​ការ​ភ្ញាក់ផ្អើល​ដូចជា ខឹង​ឬ​ភ័យ​ជាដើម។ បញ្ហា​នេះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គិត​ថា អ្នក​ត្រូវ​តែ​ប្រញាប់​ ដែល​វា​អាច​ជះឥទ្ធិពល​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក។ សូម​កុំ​ភ័យ ​ហើយ​គិត​ឲ្យ​បាន​ច្បាស់​ថា​ តើ​មាន​រឿង​អ្វី​កើត​ឡើង​ឲ្យ​បាន​ពិត​ប្រាកដ មុន​ពេល​ដែល​អ្នក​ធ្វើ​សកម្មភាព​ណាមួយ។

  • ៤. សូម​សិក្សា​អំពី​ដំណើរការ​នៃ​មុខងារ “Trusted Contacts” ដែល​បង្ហាញ​នៅ​ខាងក្រោម​នេះ

ចុច​អាន​៖ ៧ វិធី​​ការពារ​​មិន​ឲ្យ​អ្នកណា Hack គណនី​ Facebook បាន​ដាច់​ខាត

/តើ​មុខងារ​ “Trust Contacts” នៅ​ក្នុង Facebook ដំណើរការ​យ៉ាង​ដូច​ម្តេច?

មុខងារ Trusted Contactsគឺ​ជា​មុខងារ​មួយ​ដែល​ប្រើប្រាស់​សម្រាប់​ធ្វើការ​ស្រោច​ស្រង់​គណនី​ហ្វេសប៊ុក​ណា​មួយ​មក​វិញ ដោយ​មាន​ជំនួយ​ពី​មិត្តភក្តិ​របស់​អ្នក។

ដើម្បី​ដំណើរការ​នូវ​មុខងារ​មួយ​នេះ អ្នក​ត្រូវ​តែ​ជ្រើស​រើស​យក​មិត្តភក្តិ​នៅ​ក្នុង​ហ្វេសប៊ុក​ពី ៣ នាក់​ទៅ ៥ នាក់​ពី​ក្នុង​បញ្ជី​មិត្តភក្តិ​ទាំងអស់។ បើ​សិន​ជា​អ្នក​មិន​អាច​ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដោយ​ប្រការ​ណា​មួយ​នោះ មិត្តភក្តិ​ទាំងអស់​នេះ​អាច​ធ្វើការ​បង្កើត​នូវ​លេខ​កូដ​សម្ងាត់​ចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​ពួកគេ ហើយ​បញ្ជូន​បន្ត​ទៅ​ឲ្យ​អ្នក ដើម្បី​ជួយ​យក​លេខ​សម្ងាត់​នោះ​មក​វិញ​៕

ចុច​អាន​បន្ត​៖

ប្រភព៖ អ៊ូ ផាន់ណារិទ្ធ​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម
;