កំពូល​ស្មាតហ្វូន​របស់ Huawei, Apple និង​ Google ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​មុនឆ្នាំ២០២០

  • 2019-08-20 03:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលស្មាតហ្វូនរបស់​ក្រុមហ៊ុន​ធំៗ៣ គឺ Mate 30 និង Mate 30 Pro របស់ Huawei, iPhone 11/11 Pro របស់ Apple និង​ Pixel 4, 4 XL របស់ Google នឹងត្រូវប្រកាស​មុនដំណាច់ឆ្នាំ២០២០ខាងមុខនេះ ខណៈដែល Galaxy Note 10 និង Note 10+ របស់ Samsung ទើបតែ​ប្រកាស​ចេញរួចមកហើយ។

Mate 30 និង Mate 30 Pro ត្រូវបានរំពឹងថា ក្រុមហ៊ុន​ Huawei នឹងប្រកាស​ចេញនៅខែតុលាខាងមុខនេះ ដោយសារតែ Mate 20 និង Mate 10 សុទ្ធតែប្រកាសនៅក្នុងខែតុលា កាលពីឆ្នាំមុនៗ។ ស្មាតហ្វូន​ទាំង២នេះ នឹង​ប្រើឈីបដ៏ខ្លាំងគឺ Kirin 990 ហើយ​មានថាមពលថ្មធំជាងមុន ក្នុងនោះ Mate 30 ទំហំ ៤២០០មីលីអំពែ និង Mate 30 ទំហំ ៤៥០០មីលីអំពែ។

ចំពោះកំពូលស្មាតហ្វូន​របស់ Apple គឺតែងតែប្រកាសនៅខែកញ្ញារៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ​ក៏មិនខុសគ្នាដែរ ពោលគឺស្មាតហ្វូន ៣គ្រឿងដែលគេរំពឹង​ថា មានដូចជា iPhone 11, 11 Pro និង 11 Pro Max (ជាឈ្មោះដែលគេជឿជាក់ថា Apple នឹងប្រើ) មានកាលបរិច្ឆេទដូចខាងក្រោម៖

-ថ្ងៃប្រកាស៖ ១០ កញ្ញា ២០១៩

-ថ្ងៃបញ្ជាទិញ៖ ១៣ កញ្ញា ២០១៩

-ថ្ងៃចេញលក់៖ ២០ កញ្ញា ២០១៩។

ដោយឡែក Pixel 4 និង Pixel 4 XL របស់​ក្រុមហ៊ុនយក្ស Google ត្រូវបាន​រំពឹងថា នឹង​ប្រកាស​ចេញ​នៅ​ដើមខែវិច្ឆិកាខាងមុខនេះ។ Pixel 4 អាចនឹងមានទំហំអេក្រង់ ៥,៦ ទៅ ៥,៨អ៊ីង និង​ថ្ម ២៨០០មីលីអំពែ ឯ Pixel 4 XL អាចមានទំហំអេក្រង់ ៦,២ ទៅ ៦,៤អ៊ីង និងថ្ម ៣៧០០មីលីអំពែ។ ប៉ុន្តែ​វាទាំង២ នឹងប្រើឈីប Snapdragon 855 និង RAM ទំហំ ៦GB ដូចគ្នា៕

ប្រភព៖ Techradar ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទពេញនិយម
;