ខួប ២៥ឆ្នាំអាជ្ញាធរជាតិអប្សរា កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាលើកដំបូង
- 2019-08-20 06:28:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខួប ២៥ឆ្នាំអាជ្ញាធរជាតិអប្សរា កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាលើកដំបូង
ចន្លោះមិនឃើញ
កម្ពុជា នឹងរៀបចំមហោស្រពអូពេរ៉ាអន្តរជាតិលើកដំបូង ក្នុងតំបន់អង្គរ ដើម្បីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត អាជ្ញាធរជាតិអប្សរា ក្រោមការសហការរៀបចំរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា ជាមួយមហោស្រពអូពេរ៉ា Mozard at Angkor។ ព្រឹត្តិការណ៍មហោស្រពអន្តរជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។
លោក Aaron Carpene ប្រធានដឹកនាំរៀបចំការសម្ដែងមហោស្រពអូពេរ៉ា Mozard at Angkor នេះក៏បានចូលជួបជាមួយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៩ ខែសីហា ដើម្បីរាយការណ៍នូវគម្រោងរៀបចំព្រឹត្តិការណ៍សម្តែងទស្សនីយភាព មហោស្រពអូពេរ៉ាអន្តរជាតិនេះ។
លោក ថោង ខុន ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍នេះ ដោយស្របពេលដែលក្រសួងទេសចរណ៍កំពុងជំរុញការផ្សព្វផ្សាយ គោលដៅទេសចរណ៍តំបន់ខេត្តសៀមរាបអង្គរ ទៅកាន់ពិភពលោកបន្ថែមទៀត។
លោក ក៏ជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងក្លាយជាផលិតផលទេសចរណ៍វប្បធម៌ ជួយផ្សព្វផ្សាយដល់សម្បត្តិវប្បធម៌ អរិយធម៌ និងសិល្បៈដ៏សម្បូរបែប អច្ឆរិយភាពនៃអង្គរ និងគោលដៅ ទេសចរណ៍សៀមរាបអង្គរដល់ទេសចរអន្តរជាតិ បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍កីឡា រួមមាន៖ Angkor Full Marathon, International Half Marathon, Raid Amazon ជាដើម៕
ចុចអាន៖
ក្រសួងទេសចរណ៍៖ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារលើកទី ១ នៅកម្ពុជា
ពិព័ណ៌មិនអចិន្ត្រៃយ៍ ៤០ឆ្នាំការចងចាំជនរងគ្រោះ ស-២១ រៀបចំឡើងក្នុងគោលបំណង ៤