Ronaldo បង្ហាញក្ដីបារម្ភរឿងឆេះព្រៃអាម៉ាហ្សូន ដែលជាជម្រកផ្ដល់អុកស៊ីហ្សែនពិភពលោក
- 2019-08-23 03:06:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo បង្ហាញក្ដីបារម្ភរឿងឆេះព្រៃអាម៉ាហ្សូន ដែលជាជម្រកផ្ដល់អុកស៊ីហ្សែនពិភពលោក
ចន្លោះមិនឃើញ
ភ្លើងឆេះព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល កំពុងតែបន្តឆេះរាលដាលអស់រយៈពេល៣សប្ដាហ៍ទៅហើយ ធ្វើឲ្យប្រជាជនក្នុងប្រទេសមានក្ដីបារម្ភជាខ្លាំង។
ទាក់ទិននឹងរឿងនេះខ្សែប្រយុទ្ធរបស់ក្លឹប Juventus គឺ Cristano Ronaldo បានចេញមកបង្ហាញក្ដីបារម្ភ ដោយសារព្រៃនេះបានផ្ដល់ផលប្រយោជន៍ច្រើនឲ្យពិភពលោក។ លើផេកហ្វេសប៊ុករបស់កីឡាករសញ្ជាតិព័រទុយហ្គាល់បានសរសេរថា៖ "ព្រៃអាម៉ាហ្សូនផលិតបានច្រើនជាង ២០% នៃអុកស៊ីហ្សែនរបស់ពិភពលោក ហើយវាបានបន្តឆេះ៣សប្ដាហ៍ទៅហើយ។ វាគឺជាទំនួលខុសត្រូវរបស់ពួកយើងដើម្បីជួយថែរក្សាពិភពលោករបស់ពួកយើង"។
យោងតាមភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងដែរថាមូលហេតុដែលបណ្ដាលឲ្យភ្លើងឆេះព្រៃអាម៉ាហ្សូន គឺបណ្ដាលមកពីសកម្មភាពរបស់មនុស្សដុត និងគ្រោះរាំងស្ងួត។ ទីនោះគឺជា ព្រៃតំបន់ត្រូពិចធំជាងគេបង្អស់ក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថាជា "សួតរបស់ផែនដី”។ មានការរិះគន់ជាច្រើនចំពោះការដឹកនាំរបស់រដ្ឋាភិបាលប្រេស៊ីលបច្ចុប្បន្ន ដែលបណ្ដាយឲ្យហេតុការណណ៍នេះកាន់តែធំ៕