មាន Rolls-Royce ១១ គ្រឿងហើយមិនស្កប់ ទិញថែមមួយទៀត កុម្ម៉ង់យកពណ៌ពិសេស

  • 2019-08-23 07:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Michael Fux ដែល​​គេ​ស្គាល់​ជា​អ្នក​ជំនួញ​មួយ​រូប​ចូល​ចិត្ត​ប្រមូល​ទិញ​របស់របរ​មាន​តម្លៃ ជា​ពិសេស​រថយន្ត​នោះ បាន​កុម្ម៉ង់​នូវ​រថយន្ត​ Rolls-Royce Cullinan មួយ​គ្រឿង​មាន​ពណ៌​ទឹក​ក្រូច​ដ៏​ពិសេស​ដែល​ពណ៌​មាន​ឈ្មោះ​ថា Fux Orange។

Michael Fux
គួរ​ដឹង​ថា​នេះ​គឺ​ជា​​រថយន្ត Rolls-Royce គ្រឿង​ទី​ ១២ ហើយ​ របស់​លោក Michael Fux ហើយ​ក្រៅ​ពី​រថយន្ត​ទាំង​នេះ នៅ​ក្នុង​ឃ្លាំង​របស់​លោក​មាន​រថយន្ត​​កម្រៗ ជា​ច្រើន​គ្រឿង​ទៀត​មាន​ជាង ១៥០ គ្រឿង​ឯណោះ។

និយាយ​អំពី Cullinan ពណ៌​ទឹក​ក្រូច គឺ​មាន​រចនា​យ៉ាង​ពិសេស​បំផុត ដោយ​ផ្នែក​ជា​ច្រើន​បាន​យក​ពណ៌​ទឹក​ក្រូច​សម្រាប់​​ជា​គោល​នៃ​ការ​ឌីហ្សាញ។ ចង់​ដឹង​ពិសេស​បែប​ណា​ខ្លះ ទស្សនា​រូបភាព​ខាង​ក្រោម ៖​​​

ចុចអាន ៖ ​មក​ដឹង​តម្លៃ​ផ្លាក​លេខ​រថយន្ត ​បើ​ចង់​ទិញ​លេខ​ផ្លោះ​ ៤ ​ស៊េរី

ប្រភព៖ topgear ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;