ប៉ូលិស បង្ហាញ​ពី​ល្បិច​ជន​អនាមិក​ក្នុង​ការ​លួច​ចាយ​ប្រាក់​ពី​គណនី​ហ្វេសប៊ុក

  • 2019-08-28 02:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបង្ហាញអំពី​ល្បិច​កល​របស់​ជន​អនាមិក ក្នុងការ​លួចចាយប្រាក់ពីគណនីហ្វេសប៊ុក (Facebook) របស់ជនរងគ្រោះ ជា​ពិសេស​អ្នក​ធ្វើ​អាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ។

រូបតំណាង

នាយកដ្ឋានព័ត៌មានវិទ្យា បាន​លើក​យក​បច្ចេកទេស​ដែល​ប្រើប្រាស់​ដោយ​ជនអនាមិក ក្នុង​ការ​លួច​ចាយ​ប្រាក់​ពីគណនី Facebook ជនរងគ្រោះ មក​ធ្វើការចែកជូនជាបទពិសោធន៍ដល់សាធារណជនឲ្យបានដឹង និង​មានការប្រុង​ប្រយ័ត្ន។

ជា​មួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជា​ពលរដ្ឋ និង​ជា​ពិសេស​អ្នក​ធ្វើ​អាជី​វកម្ម ឬផ្សាយពាណិជ្ជកម្ម​អនឡាញ ដែល​បាន​ភ្ជាប់​គណនី Facebook និងគណនីធនាគារក្នុងគោល​បំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា។ ដោយនាពេលកន្លងមក មាន​ជន​អនាមិក​ក្រៅ​ប្រទេស​មួយ​ក្រុម បាន​ផ្ដោត​គោល​ដៅ​វាយ​ប្រហារ​មកលើគណនី Facebook របស់​ប្រជាពល​រដ្ឋ​កម្ពុជា ដោយ​ប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេងៗ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង។

បន្ទាប់ពីគ្រប់គ្រងគណនី Facebook ពួកជនអនា​មិក​បាន​លួច​ប្រើប្រាស់​ប្រាក់​ក្នុង​គណនី​ធនាគារ​ដែល​បាន​ភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រផេក Facebook របស់​ពួក​គេ​នៅ​ក្រៅ​ប្រទេស។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បានប្រើប្រាស់មធ្យោបាយ Boost ដោយ​ប្រើ​ប្រាស់ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ។ ទោះ​បី​ជា​មាន​ការ​ជួយ​សង្គ្រោះ​ទាញ​យកគណនី Facebook ត្រឡប់មកវិញ ក៏ចំនួនទឹកប្រាក់មួយចំនួន ត្រូវ​បាន​បាត់បង់​ពីគណ​នី​ធនាគារ​របស់ជនរងគ្រោះផងដែរ។

ដូច្នេះ​សូម​ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់គណនី Facebook ដូចដែលបានរៀបរាប់ខាងលើ មេត្តា​មាន​ការ​ប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;