អ្នកចូលចិត្ត Boost Page Facebook ដើម្បីការពារកុំឲ្យគេលួចចាយលុយបាន គួរដឹង ៩ ចំណុចនេះ

  • 2019-08-28 03:43:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានព័ត៌មានវិទ្យា អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបង្ហាញអំពី​ល្បិច​កល​របស់ ជន​អនាមិក ក្នុង​ការ​លួច​ចាយ​ប្រាក់​ពី​គណនីហ្វេសប៊ុក (Facebook) របស់ជនរងគ្រោះ ជា​ពិសេស​អ្នក​ធ្វើ​អាជីវកម្ម ឬផ្សាយពាណិជ្ជកម្មអនឡាញ។

រូបតំណាង

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម Facebook ជា​ច្រើន ជា​ពិសេស​អ្នក​ធ្វើ​អាជី​វកម្ម ឬផ្សាយពាណិជ្ជកម្ម​អនឡាញ ដែល​បាន​ភ្ជាប់​គណនី Facebook និងគណនីធនាគារក្នុងគោល​បំណង Boost ទំព័រផេក Facebook ឬអត្ថបទនានា។ ដោយនាពេលកន្លងមក មាន​ជន​អនាមិក​ក្រៅ​ប្រទេស​មួយ​ក្រុម បាន​ផ្ដោត​គោល​ដៅ​វាយ​ប្រហារ​មក លើគណនី Facebook របស់​ប្រជាពល​រដ្ឋ​កម្ពុជា ដោយ​ប្រើប្រាស់មធ្យោបាយ និង បច្ចេក​ទេស ផ្សេងៗ។

ជាលទ្ធផលមានគណនី Facebook មួយចំនួន​ធំ ត្រូវ​បាន​ពួក​ជនអនាមិក​ទាំង​នោះ​គ្រប់គ្រង និង​បាន​លួច​ប្រើប្រាស់​ប្រាក់​ក្នុង​គណនី​ធនាគារ​ដែល​បាន​ភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រ​ផេក Facebook របស់​ពួក​គេ​នៅ​ក្រៅ​ប្រទេស។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បាន​ប្រើប្រាស់​មធ្យោបាយ Boost ដោយ​ប្រើ​ប្រាស់ business.facebook.com ដើម្បី​លាក់​បាំង​ពីជន​រង​គ្រោះ​ផង​ដែរ។

លោកឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធាននាយកដ្ឋានព័ត៍មានវិទ្យា នៃក្រសួងមហាផ្ទៃ

ដូច្នេះ​ដើម្បី​ធ្វើការការពារគណនី Facebook នាយកដ្ឋានព័ត៌មានវិទ្យា ក៏​បាន​បង្ហាញ​ពី​ការ​អនុវត្ត​វិធី​សាស្ត្រ​មួយ​ចំនួន​ដូចជា៖

១. ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បី​ផ្ទៀងផ្ទាត់​ទីតាំង​ឧបករណ៍​កំពុង​ប្រើប្រាស់​គណនី Facebook របស់អ្នក។

២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ។

៣. ប្រើប្រាស់លេខសម្ងាត់ ដែលមានតួរអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់។

៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បី​ទទួល​បាន​ការ​ជូនដំណឹង​សុវត្ថិភាព​នៅ​ពេល​មានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក។

៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូល​គណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តា​អនុវត្ត​ចំនុច​ទី២ និងទី៣)។

៦. ប្រើប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បី​ងាយ​ស្រួល​ក្នុងការ​ទាញ​យក​គណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក។

៧. រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអុីម៉ែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់​អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅ​ត្រង់​មុខងារ “How People Find and Contact You”។

៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណរភ្ជាប់ (Link) ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ។

៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់​ជា​មួយ​កម្មវិធី​ផ្សេងៗ ដូច​ជា កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ដែល​គ្មាន​ប្រភព​ច្បាស់​លាស់៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;