Samsung នឹង​មាន​ស្មាតហ្វូន​ត្រកូល A ​ដើរដោយ​សេវា 5G

  • 2019-09-01 02:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី Galaxy S10 5G និង Note 10/10+ 5G ក្រុមហ៊ុន Samsung នឹង​មាន​ស្មាតហ្វូន 5G មួយទៀត​ដែល​បំពាក់​លើ​ត្រកូលស៊េរី A របស់ខ្លួន​គឺ Galaxy A90។

បើតាម​ប្រភព​ព័ត៌មាន​ក្នុងប្រទេស​កូរ៉េខាងត្បូង A90 5G នឹង​បំពាក់​អេក្រង់​ទំហំ ៦,៧អ៊ីង ប្រភេទ Infinity-U Super AMOLED ជាមួយ​កម្រិត​បង្ហាញ​រូបភាព FullHD+។ វាមាន​កាមេរ៉ាមុខ​ទំហំ ៣២MP និង​កាមេរ៉ាក្រោយ ៣ (៤៨MP + ៥MP + ៨MP) និង​រ៉េម ៦GB ជាមួយ​ទំហំផ្ទុក ១២៦GB។ ស្មាតហ្វូន​ក៏​នឹង​បំពាក់​ឈីបដែលខ្លាំង​ដូចទៅនឹង Snapdragon 855 ផងដែរ។

យ៉ាងណាក៏ដោយ ​​ក្រុមហ៊ុន Samsung មិនទាន់​បានបញ្ជាក់​ជាផ្លូវការ​អំពីស្មាតហ្វូន5G នេះឡើយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

;