សម្តេច ហ៊ុន សែន ជឿជាក់​ថា ម៉ាឡេស៊ី​នឹង​សម្រេច​បាន​ជា​ប្រទេស​អភិវឌ្ឍន៍ ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី

  • 2019-09-03 04:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ខ្ញុំ​ជឿជាក់​ថា ជាមួយនឹង​សន្ទុះ​នៃការ​អភិវឌ្ឍ​ និង​គោលដៅ​ទំនើប​កម្ម​ ព្រមទាំង​គោលនយោបាយ​អភិវឌ្ឍន៍​គ្រប់វិស័យ ប្រទេស​ម៉ាឡេស៊ី នឹង​សម្រេច​បាន​គោលដៅ​ឈានទៅរក​ឋានៈ​ជាប្រទេស​អភិវឌ្ឍន៍ ជាខ្លា​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី ហើយ​នឹងចូលរួម​ដើរតួនាទី​កាន់តែសំខាន់​នៅក្នុងតំបន់ និងនៅលើ​ឆាក​អន្តរជាតិ»។ នេះ​ជាការ​ថ្លែង​របស់​សម្តេច ហ៊ុន សែន ក្រោយ​ជំនួបទ្វេភាគី​ជាមួយ​លោក​ មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​វិមាន​សន្តិភាព។

យោងតាម​សេចក្តី​ថ្លែង​ការណ៍​រួម​ស្តីពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក មហាធៀ នៅ​កម្ពុជា ចេញផ្សាយ​ដោយក្រសួង​ការបរទេស បាន​ឱ្យដឹង​ថា ក្នុង​ជំនួប​នេះ ថ្នាក់ដឹកនាំ​ទាំង២ បានចែក​រំលែកព័ត៌មាន​អំពីការវិ​វ​ត្ត​ថ្មីៗនៃ​នយោបាយ​និងសេដ្ឋកិច្ច​នៅ​កម្ពុជា និងម៉ាឡេស៊ី និងបាន​ពិភាក្សា​អំពីទិដ្ឋភាព​នានានៃទំ​​នា​​ក់​​ទំនងទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ សមេ្តច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោត​សរសើរយ៉ា​ង​ខ្លាំងចំពោះ​សមិទ្ធផលនានា​ដែលប្រជាជនម៉ាឡេស៊ី​ទទួលបាន ក្រោមការដឹកនាំ​របស់​លោក​មហាធៀ ដើម្បីនាំ​ប្រទេស​ម៉ាឡេស៊ី​ឈានទៅរក​ឋានៈជា​ប្រទេសអភិវឌ្ឍ​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ។​ ចំណែក​លោក មហាធា ក៏បាន​កោត​សរសើរចំ​ពោះ​​​រាជរដ្ឋាភិបាលកម្ពុជា ដែល​សម្រេច​បានជោគជ័យ​ក្នុងការ​បន្តរក្សា​សន្តិភាព ស្ថិរភាព និងកំ​ណើ​​​ន​​​សេដ្ឋកិច្ច​ដ៏ខ្ពស់ ក្រោមការ​ដឹកនាំរ​បស់​សម្តេច ហ៊ុន សែន។

​នាយករដ្ឋមន្រ្តី​ទាំងពីរ​ បានសម្តែង​នូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការ​កាន់តែជិតស្និទ្ធ​រវាងកម្ពុជា និងម៉ាឡេស៊ី​លើ​គ្រប់វិស័យ រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និង​ការអប់រំ។ ថ្នាក់ដឹកនាំទាំ​ង​ពីរបាន​បញ្ជាក់អំពីសារៈសំខាន់​នៃការបន្ត​ខិតខំ​ពង្រឹង​ពង្រីក​កិច្ចសហការ និងសហ​ប្រតិបតិ្តការ​នៅក្នុង​ក្របខណ្ឌទ្វេភាគី តំបន់ និង​ពហុភាគី ដើម្បី​បម្រើផលប្រយោជន៍​ប្រជាជន​នៃប្រទេសទាំ​ង​ពី​​រ​ និង​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​រក្សា​សន្តិភាព​ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់​ទាំងមូល៕

អត្ថបទ៖ សំភី

;