Honda Genio ស៊េរី​ឆ្នាំ ២០២០ រាង Cute ចេញ​តម្លៃ​លក់​នៅ​ខ្មែរ

  • 2019-09-03 07:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda Genio ស៊េរី​ឆ្នាំ ២០២០ មាន​រូបរាង​ប្លែក​បំផុត​ ដែល​រំពឹង​ថា​អាច​ទាក់ទាញ​បេះដូង​យុវវ័យ​សម័យ​ថ្មី​បាន វា​ទើប​តែ​ប្រកាស​ចេញ​នៅ​អំឡុង​ចុង​ខែ​មិថុនា។

Honda Genio ស៊េរី​ឆ្នាំ ២០២០ នេះ​មាន​ចំណុច​ទាក់ទាញ​ធំៗ​ចំនួន​បី។ ទី​មួយ​គឺ​មាន​ការ​ឌីហ្សាញ​បែប​ទាន់​សម័យ ឡូយ​ឆាយ ទីពីរ​មាន​រូបរាង​តូច​ និង​មាន​កម្លាំង​រួម​ទាំង​មុខងារ​ដែល​អតិថិជន​រំពឹង​ចង់​បាន។ លើស​ពី​នេះ​វា​មាន​​តម្លៃ​អាច​ទទួល​យក​បាន​ទៀត​ផង។

មិន​បាន​ប៉ុន្មាន Honda Genio ស៊េរី​ឆ្នា ២០២០ នេះ​ក៏​លេច​ខុម​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ជា​មួយ​តម្លៃ​ប្រមាណ​ជាង ២៣០០ ដុល្លារ។

Honda Genio មាន​បំពាក់​ម៉ាស៊ីន​ eSP ចំណុះ ១១០ សេសេ ជំនាន់​ថ្មី ដែល​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​ និង​បង្កើត​កម្លាំង​បាន​ខ្លាំង។ ​វា​អាច​រត់​បាន​ដល់​ល្បឿន ៩៤ គ.ម/ម៉ ហើយ​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​ជិះ​បាន​ចម្ងាយ​ប្រហែល ៥៩,១ គ.ម។

ម៉ូតូ​នេះ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី​ឈ្មោះ​ថា​ eSAF ដែល​ Honda ទើប​​យក​មក​ប្រើ​ប្រាស់​​លើក​ដំបូង​លើ​យានយន្ត​កង់​ពីរ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ គ្រោង​ឆ្អឹង​នេះ​​​អាច​រក្សា​លំនឹង​ម៉ូតូ​​បាន​ល្អ​ជាង​មុន​ ហើយ​អាច​ជួយ​សន្សំសំចៃ​ប្រេង​បាន​មួយ​កម្រិត​ទៀត​ផង៕

ចុចអាន៖

រូបភាព៖ SeyHa Store

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;