កម្ពុជា-ម៉ាឡេស៊ី ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​វិស័យ​ទេសចរណ៍

  • 2019-09-04 02:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង​លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេសម៉ាឡេស៊ី បាន​ធ្វើ​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ចសហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍។

ពិធីចុះ​ហត្ថលេខានេះ​ដែរ ​ធ្វើ​ឡើង​ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជាណា​ចក្រ​​កម្ពុជា និង​បណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​ កាល​ពី​ព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

ខ្លឹម​សារនៃអនុស្សរណៈយោគយល់គ្នាបានផ្តោតទៅលើ៖ 

• ការស្រាវជ្រាវ និងអភិវឌ្ឍន៍ 

• ការបណ្ដុះបណ្ដាលធនធានមនុស្ស 

• ការផ្សព្វផ្សាយ និងការឃោសនា 

• សិក្ខាសាលា កិច្ចប្រជុំ សន្និសីទ និងពិព័រណ៍ទេសចរណ៍ ពិព័រណ៍ពាណិជ្ជកម្ម 

• ការផ្លាស់ប្ដូរទស្សនកិច្ចកិច្ចស្វែងយល់ និងផ្លូវការរវាងមន្ត្រីជំនាញ និង 

• ការជំរុញសកម្មភាពសេដ្ឋកិច្ចផ្សេងៗទៀតតាមរយៈវិស័យទេសចរណ៍។

កន្លង​មក​នៅ​ឆ្នាំ ២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិជាង ៦,២លាននាក់ កើន ១០,៧% ក្នុង​នោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុង​រយៈពេល ៦ខែ ដើម​ឆ្នាំ ២០១៩ នេះ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១.២% ក្នុង​នោះ​ទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជា​បាន​ទៅ​ទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;