ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់ ពិន័យ​លុយ​បាន​ជាង ៨០០ លាន​រៀល

  • 2019-09-04 09:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បង្ហាញ​ចំនួន​រថយន្ត​ដែល​ដឹក​លើស​ទម្ងន់​នៅ​ក្នុង​ខែ​សីហា​នេះ​ ដែល​មាន​ការ​កើន​ឡើង​ចំនួន ១១៤ គ្រឿង បើ​ធៀប​ទៅ​និង​ខែ​កក្កដា មាន​ដែល​មាន​ចំនួន ២២៦ គ្រឿង មក ៣៤០ គ្រឿង ក្នុង​ខែសីហា ឆ្នាំ២០១៩ នេះ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្នុងខែសីហា ឆ្នាំ២០១៩ នេះ​លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃ​គណៈ​កម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់​បាន​រថយន្ត​ដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ៣៤០គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៨៥២,៨៥០,០០០ រៀល៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;