គិត​ត្រឹម ៦ខែ​ដើម​ឆ្នាំ ២០១៩ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​ម៉ាឡេស៊ី​ កើន ៧%

  • 2019-09-04 08:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កន្លង​មក​នៅ​ឆ្នាំ ២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិជាង ៦,២លាននាក់ កើន ១០,៧% ក្នុង​នោះទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ២០ម៉ឺននាក់ កើន ១២,២%។ ក្នុង​រយៈពេល ៦ខែ ដើម​ឆ្នាំ ២០១៩ នេះ កម្ពុជា​ទទួល​បានភ្ញៀវទេសចរអន្តរជាតិជាង ៣,៣លាននាក់ កើនឡើង ១១.២% ក្នុង​នោះ​ទេសចរជាតិម៉ាឡេស៊ីមានចំនួនជាង ៩ម៉ឺននាក់ កើន ៧%។ ដោយឡែក ប្រជាជនកម្ពុជា​បាន​ទៅ​ទស្សនាប្រទេសម៉ាឡេស៊ីជាច្រើនម៉ឺននាក់ផងដែរ។

រូបតំណាង
ការ​បង្ហាញ​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ធ្វើ​ឡើង​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​ទេសចរណ៍ ដោយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា និង​លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេសម៉ាឡេស៊ី ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និង​បណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ​ កាល​ពី​ព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

គួរ​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​មានការហោះហើរត្រង់ចំនួន ៥៨ជើង​ក្នុង​មួយ​សប្ដាហ៍ ពីប្រទេសម៉ាឡេស៊ី មក​ព្រលានយន្តហោះអន្តរជាតិទាំង៣របស់កម្ពុជា ក្នុងនោះ​រួម​មាន ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​មានចំនួន ៧ជើង ក្នុងមួយសប្តាហ៍ ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិខេត្តសៀមរាបមានចំនួន ១១ជើង ក្នុងសប្តាហ៍ និង​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​មាន​ចំនួន ៤០ជើង ក្នុងមួយសប្តាហ៍៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;