នាវាមុជទឹក និងចម្បាំង​របស់​ឥណ្ឌា ២គ្រឿង បណ្ដែត​ខ្លួន​សំចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ

  • 2019-09-05 06:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវាមុជទឹក និងនាវាចម្បាំងមីស៊ីល របស់​ឥណ្ឌា ចូល​សំចត​នៅ​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ កាល​ពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​សុច្ឆន្ទៈ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​មាន​រយៈពេល ០៤ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ខាង​មុខ​នេះ។

នាវាកងទ័ពជើងទឹកឥណ្ឌាទាំងពីរគ្រឿង មានឈ្មោះ​ INS KILTAN ជាប្រភេទ​នា​វា​ប្រឆាំង​នាវា​មុជ​ទឹក និងនាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំងមីស៊ីល។

នាវា​មានឈ្មោះ INS KILTAN មាន​លក្ខណៈបច្ចេកទេស​ដូច​ជា៖

  • ទំងន់ផ្ទុក ៣១៥០ តោន
  • ប្រវែង ១១០ ម៉ែត្រ
  • ទទឹង ១២,៨០ ម៉ែត្រ
  • ជំរៅទឹក ៧ ម៉ែត្រ
  • ល្បឿន ៤៦ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង
  • កម្លាំងចំណុះ ២៨០ នាក់​(មន្ត្រី ៣០នាក់ រួម​ជា​មួយ​នាវិក ២៥០នាក់)។

ចំណែក​នាវា INS SAHYADRI (F49) មាន​លក្ខណៈបច្ចេកទេស៖

  • ទំងន់ផ្ទុក ៦២០០ តោន
  • ប្រវែង ១៤៣ ម៉ែត្រ
  • ទទឹង ១៧ ម៉ែត្រ
  • ជំរៅទឹក ៧ ម៉ែត្រ
  • ល្បឿន ៥៩ គីឡូ​ម៉ែត្រក្នុង​មួយម៉ោង
  • កម្លាំងចំណុះ ៣៩០នាក់ (មន្ត្រី ៤០នាក់ រួម​ជា​មួយ​នាវិក ៣៥០នាក់) ។

នាវាចម្បាំង​ទាំងពីរ របស់​ឥណ្ឌានេះ ​​ដឹក​នាំ​ដោយ​ លោក វរនាវីឯក Ashwin Arvind មេបញ្ជាការនាវា INS SAHYADRI ហើយ​បាន​​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទថ្មី
;