បាក់ផ្លូវបេតុងឡើងភ្នំនៅព្រះវិហារ ព្រោះភ្លៀងធ្លាក់ ៤ ថ្ងៃជាប់គ្នា
- 2019-09-05 10:19:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាក់ផ្លូវបេតុងឡើងភ្នំនៅព្រះវិហារ ព្រោះភ្លៀងធ្លាក់ ៤ ថ្ងៃជាប់គ្នា
ចន្លោះមិនឃើញ
ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ចេញសេចក្ដីរាយការណ៍បឋម អំពីការបាក់ផ្លូវបេតុងឡើងភ្នំអានសេះក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលខូចខាតដោយសារតែជំនន់ទឹកភ្លៀង។
ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ០៥ខែ កញ្ញា ឆ្នាំ ២០១៩ ដែលផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម ទទឹង ៩ម ចាប់ពីគ.ម ២+០០០ ដល់ ២+១២០ ក្រោយមានភ្លៀងធ្លាក់ខ្លាំងចំនួនបួនថ្ងៃជាប់ៗគ្នា បានបង្កទៅជាជំនន់ទឹកភ្លៀងហូរច្រោះផ្លូវដែលធ្វើឱ្យមានការស្រុតបាក់។
បច្ចុប្បន្នក្រសួង និងភាគីពាក់ពន័្ធកំពុងតែយកចិត្តទុកដាក់ក្នុងកិច្ចការជួសជុលឡើងវិញនូវកំណាត់ផ្លូវដែលរងការខូចខាតនេះដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។
ក្រសួងបានបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃនេះប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលព្យុះជាប់ៗគ្នា ធ្វើឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់ឥតឈប់ឈរ ដែលកំពុងគំរាមកំហែងដល់ផ្លូវមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្ន៕
ចុចអាន ៖ កម្ពស់ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ឡើងដល់ចំណុចក្រហមហើយ