កំណាត់ផ្លូវ​ជាតិ​លេខ៧៣ ឆ្លូង-ក្រចេះ ត្រូវ​ផ្អាក​ការធ្វើចរាចរណ៍​បណ្តោះអាសន្ន

  • 2019-09-08 00:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្ត​ក្រចេះ បាន​ជូនដំណឹង​ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលធ្វើ​ដំណើរ​ឆ្លងកាត់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៣​ (ឆ្លូង-ក្រចេះ)​ ឱ្យបានជ្រាបថា​៖​ កម្ពស់​ទឹក​ទន្លេមេគង្គ​បាន​ជន់ឡើង​ខ្ពស់​ជាបន្ត​បន្ទាប់​ផុតកម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​ និង​បាន​ជន់លិច​កំណាត់ផ្លូវ​ជាតិ​លេខ​៧៣​ ចន្លោះ​ គ.ម៧៥+០០០​ ដល់ គ.ម៨៦+០០០​ ក្នុង​ភូមិសាស្រ្ត​ស្រុកចិត្របុរី​ ខេត្តក្រចេះ​។

រូបថត៖ រដ្ឋបាលខេត្តក្រចេះ
ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​ និង​បញ្ចៀស​គ្រោះថ្នាក់​ដែល​កើត​ឡើង​ជាយថាហេតុ​ រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ហាម​ឃាត់​យានយន្ត​គ្រប់ប្រភេទ ​ផ្អាក​ការ​ធ្វើ​ចរាចណ៍​ឆ្លងកាត់​តាមកំណាត់ផ្លូវ​ជាតិលេខ​៧៣​ (ឆ្លូង-ក្រចេះ) ចាប់ពី​ល្ងាចថ្ងៃទី០៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ តទៅ​ រហូតដល់​ទឹកស្រក​មានស្ថានភាព​ប្រសើរវិញ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;