ក្រសួង​ កំពុងរកវីធីទាញ​យក​សាឡង់​ដឹក​ខ្សាច់​​ដែល​បើក​បុក​សសរ​ស្ពាន​ព្រែក​តាមាក់

  • 2019-09-10 04:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារ​បច្ចេក​ទេស​ក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹក ខ្សាច់​មួយ​គ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រី​បច្ចេក​ទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ នៅ​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

ករណី​សាឡង់ដឹកខ្សាច់មួយគ្រឿង ដែល​បើក​បុក​សសរ​ស្ពាន​ព្រែក​តាមាក់ នេះ​បើកបរដោយឈ្មោះ ភា រម្យ ភេទប្រុស អាយុ៣៩ឆ្នាំ រួម​ដំណើរ​ដោយប្រពន្ធ និង​កូន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ខ្សែ​ទឹក​ពីត្បូង​ទៅជើង បានបើកបុកសសរស្ពានទី ៨នៃស្ពានព្រែកតាមាក់ ទើរជាប់នឹងសរសេរ (ស្ថិត​នៅ​ចន្លោះ​សសរស្ពានសម្រាប់ធ្វើនាវាចរណ៍) កាល​ពី​ថ្ងៃទី០៨ ខែកញ្ញា វេលាម៉ោងប្រមាណ ១៣ និង ៣០នាទី រសៀល នៅចំណុចភូមិសាស្រ្ត ស្រុកមុខកំពូល ខេត្តកណ្តាល ដោយ​សារ​បើក​គេច​ពី​នាវា​ទេសចរណ៍​មួយគ្រឿងទៀតមានផ្ទុកមនុស្សច្រើនបើកបញ្ជ្រាសទិសគ្នាពីត្បូងទៅជើង ហើយ​ត្រូវ​បាន​ជួយសង្គ្រោះដោយទូកនេសាទរបស់បងប្អូនខ្មែរឥស្លាម។

បន្ទាប់ពីមានឧប្បត្តិហេតុនេះកើតឡើង ក្រុម​ការ​ងារ​បច្ចេក​ទេស​ជួយ​សង្គ្រោះ​របស់​ក្រសួង​រួម​ជាមួយ​នឹង​អាជ្ញាធរខេត្តកណ្តាល និងកំពង់ផែស្វយ័តភ្នំពេញ បានប្រជុំពិភាក្សារិះរកមធ្យោបាយ ដើម្បី​ទាញ​រំដោះ​យក​សាឡង់នោះចេញពីជើងសសរស្ពាន នៅ​ថ្ងៃទី០៩ ម្សិលមិញដោយប្រើនាវាសណ្តោង ៣គ្រឿងក្នុងនោះ៖ នាវាកំពង់ផែស្វយ័តភ្នំពេញចំនួន ២គ្រឿង និងនាវាក្រុមហ៊ុនSovereign ចំនួនមួយគ្រឿង រួមជាមួយនាវាបូមខ្សាច់មួយគ្រឿងទៀតដើម្បីសម្រាលបន្ទុកនាវា ប៉ុន្តែ​ដោយ​សារ​សាឡង់​ដឹកខ្សាច់​នោះ​មាន​ទម្ងន់ធ្ងន់ពេក រួមជាមួយនឹង កម្លាំងទឹកហូរគួចខ្លាំង ប្រតិបត្តិ​ការ​ធ្វើ​ឡើង​នៅ​ពេលយប់ និង​ស្ថាន​ភាព​មិនអំណោយផលផង ក្រុមប្រតិបត្តិការជួយសង្គ្រោះ មិន​អាច​ទាញ​រំដោះ​យក​សាឡង់ដឹកខ្សាច់នោះចេញបានទេ ហើយប្រតិបត្តិការនេះនៅបន្តឈាន ដល់​ថ្ងៃ​នេះ​បន្ត​ទៀត។

សាឡង់ដឹកខ្សាច់នោះពាក់ផ្លាកលេខ ភព៦. ៨២៦៣ សំបកដែក ម៉ាស៊ីនម៉ាកMitsubishi មាន​បណ្តោយ ប្រវែង៤៣.៣០ម៉ែត្រ ទទឹង៨.០៥ ម៉ែត្រ ជម្រៅផ្ទុកខ្សាច់ពេញ ២.៥០ម៉ែត្រ តាម​ការ​ប៉ាន់​ស្មាន​មានទម្ងន់ សរុបប្រហែល ៨០០តោន ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ង៉ូវ ចាន់ណា បាន​ចុះ​​បញ្ជីការ​នៅ​ក្រសួងសាធារណការ និងដឹកជញ្ជូននៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១០៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
;