​នេះ​ហើយ​ជា​ បច្ចេកវិទ្យា​បូក​ស្រង់​ពិន្ទុ​បាក់ឌុប​របស់​ក្រសួង

  • 2019-09-10 08:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យោង​តាម​សារលិខិត​​របស់រដ្ឋ​មន្រី្ត​​​​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ឲ្យ​បង្ហាញ​ថា ​ការ​ចេញ​វិញ្ញាសារ​ប្រឡង​ ​ពុំ​មាន​ពាក្យ​ថា​ "វិញ្ញាសា​ស្រួល​ ​ឬ​វិញ្ញាសា​លំបាក​” ឡើយ​ ​គឺ​ការ​ចេញ​វិញ្ញាសា​អនុលោម​ទៅ​តាម​ការ​វាស់​ស្ទង់​សមត្ថភាព​សិស្ស​អំឡុង​ពេល​នៃ​ការ​សិក្សា​ ​ដោយ​ប្រើ​វិធី​សាស្រ្ត​ Bloom Taxonomy ​និង​ការ​ពិនិត្យ​ពិចារណា​ ​និង​ពិភាក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ ពី​សំណាក់​សាស្ត្រាចារ្យ​និង​មន្ត្រី​អប់​រំ​ជាន់​ខ្ពស់​ដែល​មាន​បទពិសោធន៍​។ ​

លោក ហង់ ជួនណារ៉ុន

វិញ្ញសាប្រឡង​ ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ​ពី​ក្នុង​មេរៀន​នៃ​កម្មវិធី​សិក្សា​គោល​របស់​ក្រសួង​។ រី​ឯ​ដំណើរការ​ប្រឡង​ ​ជា​ការ​អនុលោម​ទៅ​តាម​និតិវិធី​បច្ចេកទេស​ ​គោលការណ៍​ច្បាប់​រចនាសម្ព័ន្ធ​ការងារ​និង​ការ​រក្សា​សម្ងាត់។

​ដោយ​ឡែក​ការ​បូក​ស្រង់​ពិន្ទុ​ ត្រូវ​បាន​កែ​លម្អ​និង​ការ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា SQL Server ​ជាមួយ​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​ដែល​ត្រូវ​បាន​រៀប​ចំ​ថ្មី ​នៅ​ឆ្នាំ ២០១៩៕

ខាងក្រោមជាសារលិខិត​​ទាំងស្រុង របស់រដ្ឋ​មន្រី្ត​​​​ក្រសួង​អប់រំ យុវជន និង​កីឡា៖

(បញ្ជាក់ដែរថា SQL Server គឺជាប្រព័ន្ធទិន្នន័យដែលមានសមត្ថភាពអាចចងក្រងទិន្នន័យរាប់លានតាមលំដាប់ៗមិនឲ្យមានការខ្វះចន្លោះនោះទេ។)

សូម​បញ្ជាក់​ដែរ​ថា លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០១៩ និទ្ទេស​រួម​ A ចំនួន ៤៤៣ ​នាក់ និទ្ទេស​ B ចំនួន ២៤៣០ នាក់, និទ្ទេស​ C ចំនួន ៥៨៤៧ នាក់, និទ្ទេស​ D ចំនួន ១៤១០០ នាក់ និង និទ្ទេស​ E ចំនួន ៥៦២៣២ នាក់​ ក្នុង​ចំណោម​បេក្ខជន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សរុប​មាន​ចំនួន​១១៧ ០៤៣​នាក់ ក្នុង​នោះ​៩០ ៩៦៦​នាក់ជា​បេក្ខជន​ចំណេះទូទៅ ១៨ ៤៥៧​នាក់​ជា​បេក្ខជន​ស្វៃរិន ៤ ៥៦៤នាក់ជា​បេក្ខជន​បំពេញ​វិជ្ជា និង​៣ ០៥៦​នាក់ជា​បេក្ខជន​ស្វៃរិនបំពេញ​វិជ្ជា៕

អត្ថបទទាក់ទង៖

-មកស្គាល់មុខមាត់អ្នកបាននិទ្ទេស A ​តែ​ម្នាក់​ឯង​គត់​នៅ​ខេត្ត​ទាំង ៣

-ខ្លាំងណាស់! អ្នកប្រឡង​បាក់​ឌុប​​ជាភាសា​អង់គ្លេស​ មានឈ្មោះ​វែង​ៗ​និង​ពិរោះៗ​ដូច​ទូក​-ង!

-ត្បិត​តែ​ពិការ​មែន​ ​បេក្ខជន​មក​ពី​ខេត្ត​កំពង់ធំ​ម្នាក់​ តស៊ូ​ប្រឡង​រហូត​បាន​និទ្ទេស​ល្អ

អត្ថបទ៖ រក្សា

;