ឆ្នាំនេះ​មាន​ប្រទេស៣ បញ្ជូន​យាន​ទៅចុះចត​លើ​ភពព្រះចន្ទ តែ​មាន​១ប៉ុណ្ណោះ​ដែល​ជោគជ័យ

  • 2019-09-11 07:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

ចាប់ពីខែ​មករា ដល់ខែ​កញ្ញា ឆ្នាំ២០១៩​ មាន​ប្រទេស​៣ ដែល​បាន​បញ្ជូន​យាន​របស់ខ្លួន​ទៅ​ចុះចត​លើផ្ទៃដី​ភពព្រះចន្ទ គឺ​ប្រទេសចិន អ៊ីស្រាអែល និង​ឥណ្ឌា។ ក្នុង​ចំណោម​៣ប្រទេស​នេះ គឺ​មានតែ​ចិន​ប៉ុណ្ណោះ ដែល​ទទួលបាន​ជោគជ័យ។

-ចិន

ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​ Yutu-2 នៃ​បេសកកម្ម Chang'e-4 នៅ​លើ​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩​។ យាន​នេះ ត្រូវបាន​រំពឹង​ថា នឹងសិក្សាពី​ទីតាំង​ភូមិសាស្រ្ត សមាសភាព​រ៉ែ និង​រចនា​សម្ព័ន្ធ​លើផ្ទៃដី​នៅ​តំបន់​ងងឹត​ភពព្រះចន្ទ​នោះ។

ថ្មីៗនេះ យាន Yutu-2 បាន​រកឃើញ​សារធាតុ​ចម្លែក​ម្យ៉ាង​ដែល​ដូច​ជែល (gel) នៅលើ​ផ្ទៃដី​ភព​ព្រះចន្ទ​ ដោយ​អ្នកវិទ្យាសាស្រ្ត​ដែល​ពាក់ព័ន្ធនឹង​បេសកកម្ម​នេះ កំពុង​តែសិក្សា​ហើយ​ថា​វា​ជាអ្វី​ឱ្យពិត​ប្រាកដ និង​មានប្រភព​មកពីណា។ យ៉ាងណាក្តី អ្នក​វិទ្យាសាស្រ្ត​ បាន​ប៉ាន់ស្មាន​ថា សារធាតុ​នេះ គឺ​ជាកញ្ចក់​ដែលរលាយ​ កើតចេញពី​អាចម៌ផ្កាយ​ដែល​បាន​ធ្លាក់​លើផ្ទៃដី​ភព​ព្រះចន្ទ។

-អ៊ីស្រាអែល

យានអវកាស​របស់​អ៊ីស្រាអែល ឈ្មោះ Beresheet បាន​ធ្លាក់​លើ​ភព​ព្រះចន្ទ ដោយ​សារ​បញ្ហា​បច្ចេកទេស​​គ្រឿង​ម៉ាស៊ីន ក្នុង​អំឡុង​ពេល​ព្យាយាម​ចុះ​ចត​លើ​ផ្ទៃដី​ភពនេះ នៅថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៩។

យាន​អវកាស Beresheet ត្រូវបាន​បាញ់​បង្ហោះ​តាមរយៈ​គ្រាប់​រ៉ុកកែត Falcon 9 របស់​ក្រុមហ៊ុន Space X ចេញពី​មជ្ឈមណ្ឌល​ Cape Canaveral រដ្ឋ Florida សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ យាន​នេះ មាន​ទម្ងន់​ត្រឹម​តែ ១៦០គីឡូក្រាម​ប៉ុណ្ណោះ​ជាមួយ​តម្លៃ​ត្រឹម ១០០លាន​ដុល្លារ បាន​ធ្វើឱ្យ​វា​ក្លាយជា​យាន​ដែល​តូច និង​ថោក​ជាងគេ​បំផុត ដែលបាន​ទៅដល់​ព្រះចន្ទ ប៉ុន្តែ​ត្រូវបាន​បរាជ័យ​ក្នុងការ​ចុះចត។ ការ​បរាជ័យនេះ គឺ​មិន​អាច​ធ្វើឱ្យ​អ៊ីស្រាអែល ក្លាយ​ជា​ប្រទេស​ទី៤ ដែល​បញ្ជូន​យានអវកាស​ទៅកាន់​ភព​នេះ​បានឡើយ បន្ទាប់ពី​អាមេរិក រុស្ស៊ី (អតីត​សហភាព​សូវៀត) និង​ចិន។

-ឥណ្ឌា

អង្គការ​អវកាសឥណ្ឌា (ISRO) កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ​២០១៩ បាន​ប្រកាស​ពីការ​បាត់​ទំនាក់ទំនង​ជាមួយ​យាន​ Vikram នៃ​បេសកកម្ម​ Chandrayaan ដែល​ប៉ុនប៉ងចុះចតលើ​ផ្ទៃដី​ប៉ូល​ខាងត្បូង​នៃ​ភពព្រះចន្ទ​។

ឥណ្ឌា​បាន​បាញ់បង្ហោះ​យានអវកាស Chandrayaan-2 កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៩។ យាន​អវកាសនេះ បានចូលដល់​គន្លងភព​ព្រះចន្ទ​ជាប្រវត្តិសាស្រ្ត កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩។ ឥណ្ឌា​សង្ឃឹម​ថា បេសកកម្ម​ដែលមាន​តម្លៃ ១៥០លានដុល្លារ​នេះ នឹង​អាចចុះចត​នៅប៉ូល​ខាងត្បូង​ដែលធ្វើឱ្យ​ឥណ្ឌា ក្លាយ​ជាប្រទេស​ទី៤ ជាន់ដី​ភពព្រះចន្ទ បន្ទាប់ពី​អាមេរិក រុស្ស៊ី (អតីតសហភាពសូវៀត) និង​ចិន៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
;